© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងស្រីពហុជំនាញ ដែលអាចច្រៀងបានច្រើនភាសា ថែមទាំងជាមន្ត្រីនគរបាលមួយរូបកញ្ញា សុខ សីឡាលីន នឹងមកផ្តល់ភាពសប្បាយរីករាយដល់ទស្សនិកជន លើឆាកតន្ត្រី Freshy Happy Concert ក្នុងសប្តាហ៍នេះ នៅក្នុងស្ថានីយ៍ទូរទស្សន៍ ភីអិនអិន។
ក្រៅពីកំពូលតារាចម្រៀងស្រីកញ្ញា សុខ សីឡាលីន ក៏មានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបទៀតរួមមានលោក ដាភ្លេង លោក រិន ឆានី និងកញ្ញា សោភី ទេពី បានត្រៀមនូវបទចម្រៀងជាច្រើនបទ សុទ្ធសឹងតែជាបទភ្លេងពេញនិយម គ្រប់ទម្រង់ បង្ករឲ្យបរិយាកាសកាន់តែរីករាយនាថ្ងៃចុងសប្តាហ៍របស់អ្នកទស្សនា។
ទទួលយកនូវភាពសប្បាយរីករាយពីការប្រគំតន្ត្រី Freshy Happy Concer នៅថ្ងៃ អាទិត្យ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។ នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%៕
សូមចុចត្រង់នេះ ដើម្បីទស្សនាវីឌីអូ!!
ដោយ៖ វណ្ណនី