© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីតន្ត្រី Boostrong Gold Medal Concert តែងតែនាំអារម្មណ៍ទស្សនិកជនទៅកាន់ភាពសប្បាយរីករាយ តាមរយៈការទស្សនាបទចម្រៀងពេញនិយមជាច្រើនបទ គ្រប់ចង្វាក់ភ្លេង គ្រប់ទម្រង់ ជាពិសេសចង្វាក់ភ្លេងបែបរ៉ក់ ពីតារាចម្រៀងល្បីៗជាច្រើនរូប។
កាន់តែរំភើបនៅក្នុងសប្តាហ៍នេះ ក៏មានវត្តមានរបស់កំពូលតារាចម្រៀងស្រីកញ្ញា ពេជ្រ សោភា នឹងនាំយកមកនូវបទចម្រៀងពិរោះៗជាច្រើនបទ ពោរពេញទៅដោយមនោសញ្ចេតនា និងរួមជាមួយបទចម្រៀងបែបឌីស្កូ អមដោយក្បាច់រាំពិសេសៗផងដែរ។ ក្រៅពីនេះ ក៏មានវត្តមានតារាស្រីបីរូបដ៏ស្រស់ស្អាត បន្ថែមទៀត រួមមានកញ្ញា ឆយី កញ្ញា ហ៊ិន លីដា និងកញ្ញា ទិត្យ សុធារី នឹងមកអង្រួនឆាកតន្ត្រី Boostrong Gold Medal Concert កាន់តែកក្រើក។
រីករាយទស្សនាកម្មវិធីតន្ត្រី Boostrong Gold Medal Concert ដើម្បីទស្សនាទស្សនីយភាពអស្ចារ្យជាច្រើន ជាពិសេសលោតរាំសប្បាយជាមួយតារាចម្រៀងស្រីទាំង ៤ ដួង នៅថ្ងៃ សៅរ៍ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមចុចត្រង់នេះ ដើម្បីទស្សនាវីឌីអូ!!
ដោយ៖ វណ្ណនី