© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឃើញថា សប្តាហ៍ទី ៤ នៃ រដូវកាលទី ៨ ក្នុងកម្មវិធី Freshy Winner ក៏បានឈានចូលមកដល់ ដោយបាននាំយកមកនូវទស្សនីយភាពកាន់តែប្លែក ដោយតារាកិត្តិយសនៅក្នុងសប្តាហ៍នេះ មិនត្រឹមតែពូកែតែប៉ុណ្ណោះទេ ថែមទាំងមានសម្រស់ស្រស់សង្ហា និងស្រស់ស្អាតទៀតផង។
បេក្ខជនដែលចូលរួមប្រកួតក្នុងសប្តាហ៍នេះ រួមមានតារាសម្តែងស្រីថ្ពាល់ខួច អូនផ្កាយ និងតារាសម្តែងប្រុសរូបសង្ហាលោក ចាដេត។ ចំណែកឯបេក្ខជន ២ រូបទៀត មានលោក ម៉ាវីន និងកញ្ញា Lorn ដោយបេក្ខជនទាំង ៤ រូបនឹងមកបង្ករបរិយាកាសនៅក្នុងកម្មវិធីកាន់តែសប្បាយរីករាយ តាមរយៈការលេងល្បែងកំសាន្តពីមួយវគ្គទៅមួយវគ្គ គួបផ្សំជាមួយសំណើចសើចក្អាកក្អាយ ការប្រើពាក្យសម្តី និងភាពវ័យឆ្លាតក្នុងការយកឈ្នះលើដៃគូប្រកួត ដើម្បីបានឆ្លងទៅកាន់វគ្គ Jack Pot នៅសប្តាហ៍បញ្ចប់។
សូមបញ្ជាក់ថា កម្មវិធី Freshy Winner សម្រាប់អ្នកដែលចូលរួមលេង ហើយឈ្នះប្រចាំសប្តាហ៍អាចមានឱកាសឈ្នះទឹកប្រាក់រហូតដល់ ៤ លានរៀល និងឱកាសឈ្នះ ១០ លានរៀល នៅសប្តាហ៍ទី ៥ ដែលជាវគ្គ Jack Pot ប្រមូលផ្តុំដោយជើងខ្លាំងទទួលបានជ័យលាភីប្រចាំសប្តាហ៍ផងដែរ។ នៅក្នុងសប្តាហ៍នេះ ប្រាកដជាមានទស្សនីយប្លែក ទាំងកំប្លុកកំប្លែង និងឈុតឆាកស្នេហាខ្លីៗពីតារាកិត្តយស ជារសជាតិថ្មីបន្ថែមឲ្យទស្សនិកជនកាន់តែរីករាយ។ សូមរងចាំទស្សនា កម្មវិធី Freshy Winner ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៧ ដល់ ៨ យប់។ នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%៕
សូមចុចត្រង់នេះ ដើម្បីទស្សនាវីឌីអូ!!
ដោយ៖ វណ្ណនី