© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2021
សប្ដាហ៍នេះ អធិរាជគុនខ្មែរ ISI PALM - ISI PIPE បានសម្រិតសម្រាំងប្រជុំដោយជើងខ្លាំងជំនាន់ថ្មី ប៉ះ ជើងល្បីកក្រើកសង្វៀន មុនឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលត្រូវប្រកួតនៅខែចុងក្រោយនៃឆ្នាំ ២០២០ នេះ ពោលគឺថ្ងៃទី ៦ និងទី ១៣ ខែ ធ្នូ។
ក្នុងថ្ងៃ អាទិត្យ នេះ អ្នកប្រដាល់កងចក្ររាជសីហ៍ សំណាង ឌីណា ប្រាថ្នាជួប ជើងខ្លាំងរស្មីភូមិគាបខេត្តបន្ទាយមានជ័យ សែត ពិសិដ្ឋ រីឯអ្នកប្រយុទ្ធនាគរាជចតុមុខ អឿន សំអូន ប៉ះ គុនខ្មែរជាយដែន ដួង វ៉ាន់ឌី។
នៅលើសង្វៀនតែមួយ កីឡាករក្លិបកុសលកីឡា សល់ ពិសិដ្ឋ ល្បងស្នៀតទាល់ ជើងចាស់ស្រុកអន្លង់វែង រឿម វណ្ណៈ ដោយឡែក កុមារទេព ហ៊ីម សេរី ប្រឈមជាមួយ នាគខ្មៅជំទង់ កាន់ ម៉េងហុង ។
សូមកុំឲ្យទស្សនីយភាពដ៏អស្ចារ្យនេះរំលងផុតទៅ រង់ចាំទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផ្សាយបន្តលើផេកហ្វេសប៊ុក PNN SPORTS និង ផេក ISI STEEL នាថ្ងៃទី ២៩ វិច្ឆិកា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ!!!
សូមចុចត្រង់នេះ ដើម្បីទស្សនាវីឌីអូ!!
ដោយ៖ លី ហួរ