© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពក្រមិចក្រមើមគួរឲ្យស្រលាញ់គួបផ្សំជាមួយទឹកមុខញញឹមស្រស់កុមារី ភោគ សីហាម្លិះ ដែលជាតារា Tik Tok ល្បីមួយរូបក្នុងបណ្តាញសង្គម បានចាប់ដៃជាមួយបងស្រីស្រស់សោភាមកចូលរួមលេងក្នុងកម្មវិធី គ្រួសាររីករាយ នៅក្នុងសប្តាហ៍នេះ។
សីហាម្លិះ មិនត្រឹមតែពូកែផ្តល់សំណើចដល់អ្នកទស្សនានៅក្នុង Tik Tok ប៉ុណ្ណោះទេ ថែមទាំងមានជំនឿចិត្តខ្ពស់ក្នុងការយកឈ្នះលើល្បែងកំសាន្តសម្រាប់កុមារគ្រប់វគ្គ ដោយសហការណ៍ជាមួយបងស្រី ដើម្បីទទួលបានរង្វាន់ជាច្រើនពីកម្មវិធីទៀតផង។
សូមបញ្ជាក់ថា សម្រាប់កុមារា ឬកុមារីដែលចូលរួមលេងក្នុងកម្មវិធី ជាមួយនឹងអាណាព្យាបាលអាចទទួលបានរង្វាន់ក្នុងវគ្គនីមួយៗពីកម្មវិធីបានលុះត្រាតែអាណាព្យាបាល និងកុមារលេងហ្គេមរបស់កម្មវិធីឈ្នះប៉ុណ្ណោះ។ចង់ដឹងថា សីហាម្លិះ ពូកែអាចពន្យល់ពីល្បែងកំសាន្តសម្រាប់កុមារបានល្អយ៉ាងណា ដើម្បីឲ្យបងស្រីអាចឆ្លើយត្រូវនៅវិញ្ញាសារនីមួយៗពីកម្មវិធីបាន!! សូមកុំភ្លេចរងចាំ ទស្សនាកម្មវិធី«គ្រួសាររីករាយ»នៅថ្ងៃ អាទិត្យ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ ចាប់ពីម៉ោង ៧:៣០ នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមចុចនៅត្រង់នេះដើម្បីទស្សនាវីឌីអូ
ដោយ៖ វណ្ណនី