© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កំពូលតារាចម្រៀងជើងចាស់លោក ណុប ប៉ាយ៉ារិទ្ធ លើកយកបទចម្រៀងល្បីៗជាច្រើនបទបកស្រាយជូនទស្សនិកបានទស្សនា ដោយក្នុងនោះក៏មានវត្តមានរបស់តារាចម្រៀងស្រីពន្លកថ្មីកញ្ញា វឿន ជីវ៉ា ចូលរួមបង្កើនភាពរីករាយជូនអ្នកគាំទ្រផងដែរ។
ជាពិសេសវត្តមានលោក ង៉ូត សិលា និងកញ្ញា ដា អារីយ៉ា បានរួមគ្នាលើកយកបទចម្រៀងពិរោះៗកំពុងពេញនិយម ដោយបកស្រាយជាចង្វាក់ភ្លេងបែប Acoustic បន្ថែមដោយការរៀបចាំឆាកឲ្យកាន់តែទាក់ទាញ ដើម្បីឲ្យអ្នកទស្សនាមានអាម្មណ៍កាន់តែប្លែក នៅលើឆាកតន្ត្រី Freshy Happy Concert។
ចង់ដឹងថា សប្តាហ៍នេះមានអ្វីប្លែក ហើយតារាចម្រៀងទាំង ៤ ដួង បាននាំយកមកនូវទស្សនីយភាពរីករាយយ៉ាងណានោះ? សូមកុំភ្លេករងចាំទស្សនាក្នុងកម្មវិធីតន្ត្រី Freshy Happy Concer នៅថ្ងៃ អាទិត្យ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមចុចនៅត្រង់នេះដើម្បីទស្សនាវីឌីអូ
ដោយ៖ វណ្ណនី