© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ត្បិតពុំមានការប្រកួតដណ្ដើមខ្សែក្រវាត់ តែ ភីអិនអិន បានសម្រិតសម្រាំងរៀបចំការប្រកួតគូមិត្តភាពជាតិ និងជាតិ ដ៏កក្រើករវាងជើងចាស់ប៉ះជើងខ្លាំង នៅលើសង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE ដោយទុកពេលឲ្យបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាកបង្កើនសមត្ថភាពត្រៀមប្រជែងយកកៅអីទៅវគ្គចុងក្រោយនាចុងឆ្នាំ ២០២០ នេះ។
នៅសប្ដាហ៍នេះ កាន់តែពិសេស អស្ចារ្យជក់ចិត្ត សម្រាប់ការសម្រាកយុទ្ធនាការប្រជែងខ្សែក្រវាត់ អធិរាជគុនខ្មែរ ISI PALM - ISI PIPE គឺជើងខ្លាំងវ័យក្មេង ធន់ បុរី ឡើងសាកស្នាដៃទល់ អ្នកប្រយុទ្ធត្រកូលលន់ លន់ សៀកលាង។រីឯអ្នកប្រដាល់ជាយដែន ឈួង សុថាត់ ត្រូវប៉ះជាមួយ រន្ទះពិឃាដកែងគ្មាមេត្តា ធន់ តារា។
នៅលើសង្វៀនតែមួយ ខ្លាខ្មៅចង្គូមស្រួច អ៊ួច ធារិទ្ធិ ល្បងស្នៀតជាមួយ កណ្ដាប់ដៃថ្ម ជំហរឹង លន់ សៀកឡេង និង រន្ទះជើងផ្កាប់ចាន គង់ សំបូរ ប្រឈមនិង គុនខ្មែរត្រកូលម៉ន ម៉ន ព្រហ្មម៉ាញ។
សូមកុំឲ្យទស្សនីយភាពនេះរំលងផុតទៅ រង់ចាំទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងលើទំព័រហ្វេសប៊ុក PNN Sports ទំព័រហ្វេសប៊ុក ISI Steel នាថ្ងៃ អាទិត្យ ទី ២២ ខែ វិច្ឆិកា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ!!!
សូមចុចត្រង់នេះដើម្បីទស្សនាវីឌីអូ
ដោយ៖ លី ហួរ