ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧

លក្ខណៈពិសេសរបស់រឿង ហ្លួងព្រះស្តេចកន ដែលធ្វើឲ្យទស្សនិកជន ចង់ទស្សនា

០៤ សីហា ២០១៧

 

ថ្លែងក្នុងសិនិ្នសីទសារព័ត៌មាន នៅស្ថានីយ៍ទូរទស្សន៍ PNN នាព្រឹកថ្ងៃទី ៣ខែសីហា ឆ្នាំ ២០១៧នេះ ផលិតករ និងជាអ្នកដឹកនាំរឿង «ហ្លួងព្រះស្តេចកន» ឯកឧត្តម ម៉ៅ អាយុទ្ធ បានបញ្ជាក់ឲ្យដឹងថា ខ្សែភាពយន្តប្រវត្តិសាស្ត្រខ្នាតធំនេះ មានលក្ខណៈពិសេសជាច្រើន ដែលទស្សនិកជន គួរតែចំណាយប្រាក់ទិញសំបុត្រចូលរួមទស្សនា។

 

 

 

បើតាមឯកឧត្តម ម៉ៅ អាយុទ្ធ មានប្រសាសន៍ថា លក្ខណៈពិសេសនៅក្នុងខ្សែភាពយន្តនេះ រួមមាន៖

  • ខ្សែភាពយន្តនេះ បានចំណាយពេលជាង ២ឆ្នាំ ក្នុងការផលិត 
  • តួសម្តែង សុទ្ធតែជាកំពូលតារាសិល្បៈ ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ
  • ទីតាំងថត និងការតុបតែងឆាក សុទ្ធតែបានសម្រិតសម្រាំងយ៉ាងឥតខ្ចោះ
  • ចំណាយទឹកប្រាក់ខ្ទង់លានដុល្លារ ដើម្បីដំណើរការផលិតខ្សែភាពយន្តនេះ
  • ប្រើប្រាស់ពាហនៈ (សត្វសេះ សត្វដំរី …) ច្រើនក្បាល និងពិតៗ
  • ជារឿងប្រវត្តិសាស្ត្រខ្មែរ ដែលបង្ហាញពីភាពអង់អាចក្លាហានរបស់បុព្វបុរសសម័យដើម។

 

 

 

 

 

ខ្សែភាពយន្តខ្នាតធំរឿង ហ្លួងព្រះស្តេចកន នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ១៨ខែសីហា ឆ្នាំ ២០១៧តទៅ នៅតាមរោងភាពយន្តធំៗ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជា Legend Cinema, Major Cineplex, Prime Cineplex, Platinum Cineplex និងបារាយណ៍អណ្តែត ក្នុងខេត្តសៀមរាប៕ 

 

Copyright © 2017 PNN TV. All Rights Reserved.