© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងស្រីវ័យក្មេងសាច់សខ្ចីមានសម្រស់ស្រស់ស្អាតបែបកូនកាត់ចិនកញ្ញា អ៊ីវ៉ា និងបុរសសង្ហាកំពុងទទួលបានការគាំទ្រពីយុវវ័យជាពិសេសមិត្តនារីលោក សំ សុវណ្ណារ៉ាក់ និងនាំយកមកនូវបទចម្រៀងពិរោះៗទាំងមនោសញ្ចេតនា និងបែបឌីស្កូសម្បូរដោយក្បាច់រាំមកកាន់ឆាកតន្ត្រីដ៏អស្ចារ្យ Freshy Happy Concert ដើម្បីជាការកំសាន្តអារម្មណ៍ដល់ទស្សនិកជនក្នុងថ្ងៃឈប់សម្រាកនាចុងសប្តាហ៍នេះ។
ដើម្បីបន្ថែមនូវភាពរីករាយដល់អ្នកទស្សនា កម្មវិធីតន្ត្រីក៏មានវត្តមានលោក ផែង សុភារិទ្ធ និងតារាចម្រៀងស្រីពន្លកថ្មីមួយដែលមានសំនៀងស្រដៀងទៅនឹងកញ្ញា ខេមរៈ ស្រីពៅ គឺកញ្ញា អ៊ិត ជូលីណា បានលើកយកបទចម្រៀងរបស់កញ្ញា ខេមរៈ ស្រីពៅ មកបកស្រាយបែប Acoustic ផងដែរ។
រីករាយទស្សនាក្នុងកម្មវិធីតន្ត្រី Freshy Happy Concert ក្នុងសប្តាហ៍នេះ នៅថ្ងៃ អាទិត្យ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី