© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចដែលលោកអ្នកបានធ្លាប់ស្គាល់រួចមកហើយជាមួយនឹងកុមារាល្បីឈ្មោះមួយរូប ដែលអាចនិយាយបានច្រើនភាសារហូតដល់ជាង ១០ ភាសា គឺកុមារា សាលិ។ នៅក្នុងសប្តាហ៍នេះដែរ កម្មវិធី តូច ខ្លឹម ខ្លាំង ក៏មានវត្តមានរបស់កុមារា សាលិ មកចូលរួមក្នុងកម្មវិធី ដើម្បីបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យ ក្នុងការប្រើប្រាស់ភាសានីមួយៗផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ ក៏មានវត្តមានរបស់កុមារា បាន សុខៈរណាពេជ្រ ដែលមានសមត្ថភាពអាចលេងឧបករណ៍ភ្លេងបុរាណ និងសម័យជាច្រើនប្រភេទ ទាំងដែលកុមារារូបនេះមានវ័យទើបតែ ១១ ឆ្នាំប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការចូលរួមបង្ហាញសមត្ថភាព ឬទេពកោសល្យរបស់កុមារ នៅក្នុងកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ ២០០ ០០០៛ លុះត្រាតែកុមារទទួលបានពាក្យថា «តូច ខ្លឹម ខ្លាំង» ពីគណកម្មការទាំងបីរូប បន្ទាប់ពីបង្ហាញសមត្ថភាពរបស់ខ្លួន។ ចំពោះកុមារដែលអាចដាក់ពាក្យចូលរួមបង្ហាញសមត្ថភាពពិសេសរបស់ខ្លួននៅក្នុងកម្មវិធីបានត្រូវមានអាយុចាប់ពី ៣ ឆ្នាំ ដល់ ១៨ ឆ្នាំ។
រីករាយទស្សនាកម្មវិធី តូច ខ្លឹម ខ្លាំង រងចាំមើលថា តើនៅក្នុងសប្តាហ៍នេះ កុមារាទាំងពីរនាក់មានសមត្ថភាពអស្ចារ្យ និងផ្តល់នូវទស្សនីយភាពប្លែកៗជូនដល់អ្នកទស្សនាយ៉ាងណានោះ? នៅថ្ងៃ អាទិត្យ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ១១ ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី