ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧

ខ្សែភាពយន្ត បែបបុរាណ របស់TVB រឿង «បងប្អូនទាំងដប់»

០៣ សីហា ២០១៧

 

«បងប្អូនទាំងដប់» គឺជាខ្សែភាពយន្តបែបបុរាណដំបូងគេបង្អស់ ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូបដូចជា Frankie Lam, Kenix Kwok ពួកគេទាំងពីរនាក់សម្តែងជាតួឪពុក-ម្តាយរបស់កូនៗទាំងដប់នាក់។ ដោយឡែកសម្រាប់បងប្អូនទាំងដប់វិញសម្តែងដោយ Lai Lok-yi, Jason Lam, Jack Wu, Don Li, Nicky Law, Kwok Cheng, Mat Yeung, Russell Cheung, Adam Ip, Jeffrey Wong ពួកគេទាំងដប់នាក់សុទ្ធសឹងតែមានសមត្ថភាព​ និងទេពកោសល្យយ៉ាងចម្លែកផ្សេងៗពីគ្នា។ ខ្សែភាពយន្តនេះ រៀបរាប់ពីបុរសម្នាក់ឈ្មោះ Chan Dai-Ha (Frankie Lam) ដែលជាអ្នកលក់បង្អែមចិន បានលង់ស្រឡាញ់នារីកូនអ្នកមានម្នាក់ឈ្មោះថា Gei Hao-Yee (Kenix Kwok) ប៉ុន្តែនាងមិនស្រឡាញ់ Chan Dai Ha វិញទេ។

 

 

ថ្ងៃមួយGei Hao Yee និងអ្នកបំរើបានរអិលជើងធ្លាក់ពីលើកូនភ្នំ ហើយក៏ត្រូវបានChan Dai Ha ជួយ នាងមិនត្រឹមមិនអរគុណ ថែមទាំងស្រែកស្តីបន្ទោស Chan Dai Ha នឹងបានយកបង្អែមសណ្តែករបស់Dai Ha ដែលមានសណ្តែកដប់គ្រាប់យកទៅញុំា ស្រាប់តែមានអព្ភូតហេតុកើតឡើង ដោយធ្វើអោយHao Yee មានផ្ទៃពោះ។ ដោយសារតែច្បាប់មានការតឹងតែងចំពោះអ្នកដែលមិនទាន់រៀបការមិនអាចរស់នៅជាមួយគ្នាបាន នាងក៏ត្រូវទទួលរងការពិន័យដោយមិនអាចរស់នៅក្នុងភូមិបានតទៅទៀត។ ទោះបីជាបែបណាដើម្បីរក្សារកិត្តិយសរបស់នាង Dai Ha ក៏បានប្រាប់ថាកូនដែលនៅក្នុងផ្ទៃរបស់ Hao-Yee គឺជាកូនរបស់ខ្លួន។ Dai Ha ក៏បាននាំនាងទៅកាន់ផ្ទះតូច ហើយរស់នៅដោយចិញ្ចឹមកូនទាំងដប់នាក់។ ប៉ុន្តែស្រាប់តែកូនទាំងដប់នាក់ធំឡើងយ៉ាងឆាប់រហ័ស ធ្វើអោយDai Ha និង Hao-Yee មានការភ័យខ្លាចក៏ត្រូវបង្ខំចិត្តបោះបង់កូនទាំងដប់នាក់ ហើយក៏បានធ្វើអោយកូនទាំងដប់នាក់រសាត់អណ្តែត ពេញទីក្រុង។

 

តួឯក: Frankie Lam និង Kenix Kwok

 

ផ្សាយជូនទស្សនា៖ ចាប់ពីថ្ងៃទី ០៤ ខែសីហា រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១-១២ថ្ងៃត្រង់

 

Copyright © 2017 PNN TV. All Rights Reserved.