ថ្ងៃសុក្រ ទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០១៧

មឿង សុផាណែតតារាទើបរះថ្មី ស្រវាចាប់បានដំណែង តួឯកក្នុងរឿង «ភក្តីស្នេហ៍ទ្វេភព»

១៧ មិនា ២០១៧

ថ្វីត្បិដទើបតែប្រឡូកចូល ក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែតារាសម្តែងសំបុរស្រអែម កញ្ញា មឿង សុផាណែត អាចក្តោបបានដំណែង ជាតួឯកស្រី និងមានទីផ្សារសម្តែង មិនចាញ់តារាជើងចាស់ប៉ុន្មានឡើយ ហើយកញ្ញាក៏ជាតួឯកស្រី ក្នុងខ្សែភាពយន្តភាគខ្មែរ ដែលកំពុងតែចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិនគឺរឿង «ភក្តីស្នេហ៍ទ្វេរភព»។ 

 

 

ការសម្តែងរឿងនេះដែរ ធ្វើអោយកញ្ញាជួបផលពិបាកច្រើន ព្រោះតែកញ្ញាទើបតែប្រឡូកចូល ក្នុងវិស័យសិល្បៈប្រមាណបីឆ្នាំប៉ុណ្ណោះ ប៉ុន្តែតម្រូវអោយកញ្ញាចាប់ដៃគូ សម្តែងជាមួយនឹងលោកអ៊ុន សុទ្ធា ដែលជាតារាសម្តែងចាស់វស្សា  ប៉ុន្តែការសម្តែងនេះក៏ធ្វើអោយ កញ្ញាទទួលបានបទពិសោធន៍ច្រើន ពីសំណាក់អ្នកដឹកនាំរឿង ក៏ដូចជាមានការណែនាំបន្ថែមទៀតពីលោកអ៊ុន សុទ្ធាផងដែរ។  ផាណែត បានប្រាប់ថា «ក្នុងខ្សែភាពយន្ត ភក្តីស្នេហ៍ទ្វេភព នេះពិតជាពិបាកច្រើនសម្រាប់ខ្ញុំ ដោយសារតែខ្ញុំជាតារាជំនាន់ក្រោយ ពីដំបូងខ្ញុំក៏មានអារម្មណ៍ភ័យខ្លះដែរ ប៉ុន្តែពេលដែលបានសម្តែង ជាមួយបងសុទ្ធាពីរ-បីដង និងមានការណែនាំបន្ថែម ធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្តៅ និងដាក់ចិត្តថាព្យាយាម សម្តែងអោយបានល្អសម្រាប់ទស្សនិកជន»។ កញ្ញាបានបន្ថែមថា «រឿងភក្តីស្នេហ៍ទ្វេភព នេះខុសពីរឿងដែល ខ្ញុំធ្លាប់បានថតពីមុន រឿងដែលខ្ញុំថតពីមុនគឺជារឿងសម័យ ដោយឡែករឿងនេះជារឿងបែបបូរាណ ដូច្នេះទាំងការ រៀបចំខ្លួន ទាំងការស្លៀកពាក់ ទាំងការនិយាយស្តី និងការសម្តែង គឺត្រូវតែបូរាណទាំងអស់»។ ខ្សែភាពយន្តភាគខ្មែររឿង «ភក្តីស្នេហ៍ទ្វេភព» កំពុងតែទទួលបានការចាប់អារម្មណ៍ និងកំពុងតែចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៨:០០-៩:០០យប់ ៕ 

 

តោះ! ទៅទស្សនាឈុតខ្លីៗនៃរឿង «ភក្តីស្នេហ៍ទ្វេភព» ទាំងអស់គ្នា

 

Copyright © 2017 PNN TV. All Rights Reserved.