© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រនាំងវណ្ណៈស្នេហ៍ បានរារាំងកម្លោះក្រមុំមួយគូពុំបានជួបគ្នានោះឡើយ។ តួអង្គ អាធុន និង នីម ដែលជាកូនស្រីមន្ត្រីសក្តិធំ ថាន់ចៅឃុន ឈានមកដល់ភ្លើងស្នេហ៍ដែលកាន់តែក្តៅងំុទៅៗ។ ក្រដាស់មិនអាចខ្ចប់ភ្លើងបានទេ សត្វហើរលើមេឃ គង់គេបាញ់ធ្លាក់ ស្នេហាលួចលាក់គង់គេដឹង។ យ៉ាងណាមិញ ទំនាក់ទំនងក្តីស្នេហ៍ រវាង នាយទាសករ ដ៏កម្សត់ម្នាក់នេះ និង នីម បានដឹងលឺដល់ត្រចៀករបស់លោក ថាន់ចាន់ឃុនហើយ។
សេចក្តីស្លាប់ កំពុងតែរត់មករកអាធុនហើយ នៅពេលដែលគ្រប់យ៉ាងត្រូវបានបែកធ្លាយ សូម្បីតែនីម ដែលជាមនុស្សស្រីខ្លួនស្រឡាញ់ ក៏មិនអាចមានសិទ្ធិតវ៉ាសុំការលើកលែងទោសពីឪពុកខ្លួនបានដែរ។ ដោយសារតែការប្រកាន់វណ្ណៈខ្ពស់ទាប រវាងទាសករ និងចៅហ្វាយនាយ ឪពុករបស់នីម បានដាច់ខាតត្រូវតែយកធុនទៅវាយនឹងរំពាត់ផ្តៅឲ្យស្លាប់ ឲ្យសមនឹងកំហុសដែលនាយធុនម្នាក់នេះ ថ្លើមធំ ហ៊ា៊នប៉ងប្រាថ្នាខ្ពស់។
នៅក្នុងភាគនេះដែរ ទស្សនិកជន ស្ទើរតែមិនអាចទប់ទឹកភ្នែកបាន នៅពេលឃើញពីភាពឈឺចាប់ របស់ តួអង្គ ធុន ដែលត្រូវគេវាយនឹងរំពាត់។ ភាពអត់ទ្រាំ ដែលមិនហ៊ានចេញស្តី ធុននៅតែអាចតស៊ូបាន ដោយមិនសុំការអភ័យទោស ពីលោកម្ចាស់នោះទេ។ ជម្រើសមានពីរ សម្រាប់នាយធុន បើឈប់ស្រឡាញ់ នីម នោះទណ្ឌកម្មរហូតដល់ស្លាប់ ត្រូវបានលើកលែងទោសមកវិញ។ ផ្ទុយទៅវិញ នាយធុន នៅតែមានះ មិនព្រមដកចិត្តឈប់ស្រឡាញ់ ដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត នីម និងនាយធុន នឹងទៅជាយ៉ាងណា? ហើយពួកគេ អាចសម្រេចនូវក្តីប្រាថ្នាជាមួយគ្នាបានដែរឬយ៉ាងណា? ដើម្បីចង់ដឹងថា សាច់រឿង ស្នេហាពីអតីតជាតិនេះ មានឈុតឆាកកម្សត់បន្តទៀតបែបណានោះ សូមតាមដានទស្សនានៅក្នុងរឿង «អធិដ្ឋានស្នេហ៍ »ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ