© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីតន្ត្រី Ganzberg Uber Concert តែងតែនាំអារម្មណ៍លោកអ្នកទៅកាន់ភាពសប្បាយរីករាយ ក្នុងការទស្សនាក្បាច់រាំប្លែកៗ បទចម្រៀងពីរោះៗ និងឈុតឆាកសំណើចផ្សេងៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
កាន់តែពិសេសនៅក្នុងសប្តាហ៍នេះ ក៏មានវត្តមានរបស់តារាចម្រៀងស្រីសំលេងធ្ងន់កញ្ញា វី ឌីណែត និងតារាចម្រៀងសំលេងផ្អែមអាចបកស្រាយបទចម្រៀងបានគ្រប់សម័យកញ្ញា ចំរើន សុភ័ក្រ រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត។
ក្រៅពីវត្តមានកំពូលតារាចម្រៀងទាំង ២ ដួងខាងលើ ក៏មានវត្តមានតារាចម្រៀងរួមមានលោក សេង សុធទ្ធិ លោក ខាន់ ស៊ីអឿន និងតារាស្រីវ័យក្មេងពូកែក្បាច់រាំកញ្ញា ចាន់ ដាណែត ប្រធានក្រុម OMG ផងដែរ។
រីករាយជាមួយបទចម្រៀង និងទស្សនាការបង្ហាញឈុតពិសេសៗ ក្នុងកម្មវិធី Ganzberg Uber Concert ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ៨:០០ យប់តទៅ៕
ដោយ៖ វណ្ណនី