© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីតន្ត្រី Freshy Happy Concert តែងតែនាំអារម្មណ៍ទស្សនិកជនបានកម្សាន្តសប្បាយជាមួយតារាចម្រៀងទាំងចាស់ ទាំងថ្មី បកស្រាយបទចម្រៀងល្បីៗ និងមានបន្ថែមជាមួយការសម្តែងឈុតឆាកពាក់ព័ន្ធនឹងអត្ថន័យបទចម្រៀងដ៏ទាក់ទាញ រួមជាមួយបទចម្រៀងគ្រប់សម័យកាល និងគ្រប់ទម្រង់ផងដែរ។
នៅក្នុងសប្តាហ៍ថ្មីនេះ កម្មវីធីប្រគំតន្ត្រី Freshy Happy Concert នឹងសាងភាពសប្បាយរីករាយជូនទស្សនិកជនខ្លាំងជាងសព្វមួយដង ដោយមានវត្តមានកំពូលតារាចម្រៀងកញ្ញា មាស សុខសោភា នឹងនាំយកមកនូវបទចម្រៀងពិរោះៗជាពិសេសក៏មានបទចម្រៀងថ្មីជាច្រើនបទទៀតផង។
ក្រៅពីវត្តមានតារាកញ្ញា មាស សុខសោភា ក៏នៅមានតារាចម្រៀងល្បីៗជាច្រើនរូបទៀតដូចជាស្រីស្អាតកញ្ញា អេម៉ា និងតារាចម្រៀងប្រុសរូបសង្ហាទាំង ២ ដួងរួមមានលោក ឃីង សាន់ និងលោក ខេន។
កុំភ្លេចរង់ចាំទស្សនាកម្មវិធីប្រគំតន្ត្រី Freshy Happy Concert នៅថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី