© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទោះបីជាមិនសូវពូកែនិយាយ ប៉ុន្តែទឹកមុខពោរពេញដោយស្នាមញញឹមស្រស់គួរឲ្យស្រលាញ់កុមារី ហេង ដាលីណែត ព្រមជាមួយអ្នកម៉ាក់ ជាបេក្ខភាពនឹងមកលេងក្នុងកម្មវិធី គ្រួសាររីករាយ នៅស្ថានីយទូរទស្សន៍ ភីអិនអិន នាថ្ងៃចុងសប្តាហ៍នេះ។
កាយវិការក្រមិចក្រមើម បន្ថែមស្នឹមញញឹម និងទំនុកចិត្តក្នុងការចាប់ដៃគ្នាជាមួយអ្នកម៉ាក់យកឈ្នះហ្គេម ដើម្បីទទួលបានរង្វាន់។ ចាំមើលថាតើ ប្អូនស្រី លីណែត នឹងទទួលបានរង្វាន់ច្រើនប៉ុណ្ណាពីកម្មវិធីនៅក្នុងសប្តាហ៍នេះ?
សូមបញ្ជាក់ថា សម្រាប់កុមារា ឬកុមារីដែលចូលរួមលេងក្នុងកម្មវិធី ជាមួយនឹងអាណាព្យាបាល អាចទទួលបានរង្វាន់ក្នុងវគ្គនីមួយៗពីកម្មវិធីបាន លុះត្រាតែ អាណាព្យាបាល និងកុមារលេងហ្គេមរបស់កម្មវិធីឈ្នះប៉ុណ្ណោះ។ សូមរងចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» នៅថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០ ខាងមុខនះ ចាប់ពីម៉ោង ៧:៣០ នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ វណ្ណនី