© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពេលវេលាដ៏កក្រើកនៃការប្រកួតសន្សំពិន្ទុជុំទី ២ ក្នុងពូល “ក” អធិរាជគុនខ្មែរ ISI PALM-ISI PIPE បានឈានមកដល់នាថ្ងៃ អាទិត្យ ទី ១៨ តុលា សប្ដាហ៍នេះហើយ។
ក្នុងនោះចាំមើលអ្នកប្រយុទ្ធស្បែកស្ពាន់ ធន់ អៀនឡៃ អាចស្ដារមុខមាត់ជាថ្មី និងដណ្ដើមបានពិន្ទុដំបូងសម្រាប់ខ្លួនបានឬយ៉ាងណា ពេលប៉ះអ្នកកីឡាករមាឌល្អិតចិត្តពាសមេឃ ស៊ឺន ថៃសាន់។បន្ទាប់ពីធ្វើគីឡូពុំបាន និងចាញ់ស័្វយប្រវត្តសម្រាប់ការប្រកួតជុំទី១ ទល់និង ភួន ឡាំងកូស៊ីន ប៉ុន្តែបានយកឈ្នះក្នុងការប្រកួតមិត្តភាពដោយផ្ដួល កូនសិស្សលោក សាន សៅយ៉ាន ត្រឹមទឹកទី ៣។
ចំណែកគូសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់មួយគូទៀត អ្នកប្រដាល់វ័យក្មេងល្អក្បាច់ រិន ដេវិត ត្រូវប្រឈមជាមួយ ផ្លែកែងមុតកណ្ដាប់ដៃគ្មានប្រណី ភួន ឡាំងកូស៊ីន ដើម្បីដណ្ដើមយក ៣ ពិន្ទុបន្ថែម ពោលគឺអ្នកទាំងពីរសុទ្ធតែមាន ៣ ពិន្ទុរាងខ្លួន។
មុនឈានដល់ការប្រកួតគូខ្សែក្រវាត់ នៅលើសង្វៀនតែមួយជំនួបសងសឹងរវាង ខ្លាចាស់ ហុន ឈុនហេង ប៉ះ ខ្លាជំទង់ ខាំ កូនខ្លា មិនត្រឹមតែប៉ុណ្ណោះការប៉ះគ្នាដែលអ្នកគាំទ្ររាប់ពាន់អ្នកទន្ទឹងរង់ចាំរវាង អ្នកប្រយុទ្ធស្បែកស្វិតមុខតាន់ ខាំ ខ្លានាង ប្រកួតជាមួយ អ្នកប្រយុទ្ធចិត្តសឿង សែន រ៉ាដេត ក៏ឈានចូលមកដល់ក្នុងថ្ងៃតែមួយនេះដែរ។
ដូច្នេះសូមកុំឲ្យ ទស្សនីយ៍ថ្មី ដ៏កក្រើកមួយនេះ រំលងផុតពីក្រសែភ្នែកអ្នកគាំទ្រ រង់ចាំទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផ្សាយបន្តលើ Page Facebook PNN SPORTS Page Facebook ISI STEEL នាថ្ងៃអាទិត្យ ទី ១៨ តុលា ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ!!!
ដោយ៖ លី ហួរ