© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចំណងសាច់រឿង ឧបសគ្គស្នេហារាប់រយជំពូក ក៏ព្រោះតែរនាំងវណ្ណៈ រឿង« អធិដ្ឋានស្នេហ៍» ដែលទស្សនិកជនកំពុងតែតាមដាន ថាតើ តួអង្គ នាយធុន ដែលជាទាសករ ដាច់ថ្លែ នឹងមានវាសនាបានជួបគ្នាជាគូគ្រងជាមួយនឹង កូនស្រី ថាន់ចៅឃុន ដែរឬយ៉ាងណា? បន្ទាប់ពីដឹងចិត្តគ្នាបន្តិចម្តងៗ នាយធុន និងនីម ហាក់ដូចជាបង្កើននូវអារម្មណ៍ស្នេហាកាន់តែខ្លាំងៗ រហូតបែកធ្លាយដឹងដល់ត្រចៀកបងប្រុសរបស់លោក នុប ដែលជាកូនប្រុសច្បងរបស់លោក ថាន់ចៅឃុន។
ជារៀងរាល់យប់ នាយធុន តែងតែមកលួចជួបគ្នា ក្បែរដើមចំបុី ក្បែរបង្អួចរបស់ អ្នកនាង នីម។ ចំណែក ឯនីមវិញ ដូចជាមានចិត្តផ្តល់ក្តីសង្ឃឹមទៅឲ្យធុនយា៉ងខ្លាំង ទោះដឹងថា ស្នេហាមួយនេះ ខុសគ្នាដូចមេឃ និងដី មិនអាចជួបគ្នានោះទេ។ ពេលវេលា ចេះតែរំកិលទៅមុខ នីម ឈានចូលដល់វ័យដែលត្រូវមានគ្រួសារ ហើយរឿងមួយនេះ ដែលជាបញ្ហាចំពោះស្នេហារបស់នីម និងនាយធុន។
ថាន់ចៅឃុន ដែលជាមន្ត្រីមានបុណ្យសក្តិខ្ពស់ ហេតុតែចង់ឲ្យកូនស្រីមានវង្សត្រកូលខ្ពស់ជាងខ្លួនទៅទៀតនោះ គាត់បានរៀបចំទុកមនុស្សប្រុសម្នាក់ សម្រាប់ធ្វើជាស្វាមីរបស់នីម។ ទឹកមុខរបស់នីម ប្រែជាស្រងូតស្រងាត់ បន្ទាប់ពីលឺពាក្យសម្តីរបស់ឪពុកខ្លួនបែបនេះ។ នាយធុន ដែលប្រៀបបាននឹងកូនជន្លេនតូចមួយ ជ្រកក្រោមភក់ជ្រាំ មានក្តីឈឺចាប់យ៉ាងខ្លាំង នៅពេលដែលដឹងថា មនុស្សស្រីដែលខ្លួនស្រឡាញ់ ត្រូវលើកទៅឲ្យមនុស្សប្រុសផ្សេង។
សាច់រឿងនៅភាគបន្ទាប់ទៀត នាយធុន នឹងជួបបញ្ហាដ៏លំបាកមួយ ដែលស្ទើរតែមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតថែមទៀតផង ក៏ព្រោះតែចិត្តរឹងរូស មិនព្រមដកក្តីស្រឡាញ់ពីនីម។ តើនឹងមានរឿងអ្វីកើតឡើងទៀត បើពួកគេនៅតែបន្តស្នេហាដែល គ្មានក្តីសង្ឃឹម សូម្បីតែគិតមួយនេះ? ដើម្បីចង់ដឹងសាច់រឿងបន្ត សូមតាមដានទស្សនានៅក្នុងរឿង «អធិដ្ឋានស្នេហ៍ »មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ