© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់ថ្ងៃចុងសប្តាហ៍នេះ ទស្សនិកជនតែងតែផ្ទុះសំណើចក្នុងការទស្សនាកម្មវិធី Freshy Winner តាមរយៈការលេងហ្គេមកំសាន្តសប្បាយៗពីបេក្ខជនចូលរួមប្រកួតចំនួន ៤ រូប ដោយយធ្វើការប្រកួតប្រជែងដណ្តើមយកជ័យជម្នះរៀងខ្លួន ដើម្បីឆ្លងទៅកាន់វគ្គបន្ត។
ឈានដល់សប្តាហ៍ទី ២ រដូវកាលទី ៧ នៃកម្មវិធី Freshy Winner ឃើញថា ក្នុងសប្តាហ៍នេះ មានតារាកិត្តិយសចំនួន ៤ ដែលជាបេក្ខភាពប្រកួត សុទ្ធសឹងតែជាអ្នកពូកែកំប្លុកកំប្លែង ឌឺដងគ្នាញ៉ាំងឲ្យកម្មវិធីកាន់តែរីករាយគួបផ្សំជាមួយល្បែងកំសាន្តថ្មីសម្រាប់សប្តាហ៍ទី ២ នេះផងដែរ។
វត្តមានរបស់បេក្ខជនរួមមានតារាកិត្តិយសអ្នកនាង កែវ សីហា លោក ពុទ្ធី ផាក និងរួមជាមួយបេក្ខភាពឈ្នះការប្រកួតនៅក្នុងហ្វេសប៊ុកកញ្ញា បូរមី និងលោក រ៉េម។ តើបេក្ខភាពទាំងបួនរូបនេះ នឹងធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយយ៉ាងណានោះ? តើអ្នកណាជាអ្នកទទួលបានជ័យជម្នះនៅក្នុងសប្តាហ៍នេះ?
សូមបញ្ជាក់ថា កម្មវិធី Freshy Winner សម្រាប់អ្នកដែលចូលរួមលេង ហើយឈ្នះប្រចាំសប្តាហ៍អាចមានឱកាសឈ្នះទឹកប្រាក់រហូតដល់ ៤ លានរៀល និងឱកាសឈ្នះ ១០ លានរៀល នៅសប្តាហ៍ទី ៥ ដែលជាវគ្គ Jack Pot ប្រមូលផ្តុំដោយជើងខ្លាំងទទួលបានជ័យលាភីប្រចាំសប្តាហ៍ផងដែរ។ កម្មវិធី Freshy Winner ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី ១០ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ៧:០០ យប់តទៅ៕
ដោយ៖ វណ្ណនី