© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«អធិដ្ឋានស្នេហ៍ »ដែលជាខ្សែភាពយន្តភាគថៃ មនោសញ្ចេតនាស្នេហា ឆ្លងជាតិ របស់តួអង្គ ទាសករ និងកូនស្រីអភិជន បានអង្រួនបេះដូង អារម្មណ៍ទស្សនិកជនឲ្យលន្លង់លន្លោច ចូលទៅក្នុងសាច់រឿងយ៉ាងកម្សត់។ តួអង្គ នាយធុន និង នីម ដែលជាគូស្នេហ៍ដែលត្រូវព្រាត់បែកពីគ្នា ដោយសារតែកំផែងវណ្ណៈ ខ្ពស់ទាប ដូចមេឃ និងដី។
ដោយសារតែអំណាច នៃការផ្សង និងអំពើល្អដែលនាយធុន បានសាងមកនោះ នៅជាតិថ្មី ក៏ធ្វើឲ្យគេកើតមកក្នុងត្រកូលអភិជន ដែលមានទ្រព្យសម្បត្តិចាយមិនអស់ ហើយបានជួបនឹងមនុស្សស្រីដែលគេស្រឡាញ់កាលពីជាតិមុនទៀតផង។ រ៉ុត ដែលជាតួអង្គនីម កាលពីអតីតកាល នាងមានសំណាងបុណ្យមិនល្អ កើតមកក្នុងជាតិ ត្រឹមតែជាកូនស្រីក្នុងត្រកូលក្រីក្រម្នាក់។ ទោះជាយ៉ាងនេះក្តី ការចងចាំជាតិរបស់ធុន គឺពិតជាមិនធ្វើឲ្យគេបំភ្លេចមនុស្សដែលគេស្រឡាញ់បានទេ។ នាយធុន ក្នុងជាតិថ្មី គេព្យាយាមបង្ហាញពីក្តីស្រឡាញ់ និងបេះដូងស្មោះត្រង់របស់គេ ដែលមានចំពោះនីម គ្រប់ៗជាតិ ។
ទោះជា នីម ប្រកែក មិនព្រមទទួលយកស្នេហាមួយនេះក៏ដោយ។ នៅឈុតនៃរឿងនេះ ធុន បានបង្ហាញពីក្តីស្រឡាញ់របស់ខ្លួន ដែលមានចំពោះនីម ដោយទង្វើរ ដែលចេញពីបេះដូង ហើយវាក៏ជាឈុតឆាកមួយ ដែលធ្វើឲ្យអារម្មណ៍អ្នកមើល ហាក់ចូលទៅក្នុងសាច់រឿងពិតៗតែម្តង។
ចង់ដឹងថា តើឈុតឆាកនៅវគ្គនេះ បង្កប់ដោយស្នេហាផ្អែមល្ហែម និងជ្រាលជ្រៅយ៉ាងណា សូមទស្សនានៅវីដេអូខាងក្រោម ដែលនឹងបង្ហាញពីសាច់រឿងដ៏មានអត្ថន័យ។ ទាំងអស់នេះ ក៏នឹងមាននៅក្នុងសាច់រឿង «អធិដ្ឋានស្នេហ៍» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ