© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«វាសនាកញ្ញាព្រៃភ្នំ» សាច់រឿងល្អមើល ទាំងឈុតឆាក និងពោរពេញដោយអត្ថន័យយ៉ាងខ្លាំងទៅការការពារសត្វព្រៃ និងព្រៃឈើ ដែលផ្តល់ជាការអប់រំទៅដល់ទស្សនិកជនទាំងអស់ផងដែរ។ តួអង្គ ម៉េវ៉ាឌី ដែលជាតួឯកស្រីដ៏ឆ្លាតវៃ និងមានចិត្តស្រឡាញ់ អភិរក្សសត្វព្រៃ និងព្រៃឈើ ដែលទស្សនិកជនបានតាមដានទស្សនាពីជីវិតរបស់នាង តាំងពីនៅព្រៃភ្នំ រហូតមកដល់ទីក្រុង។
សាច់រឿងនៅក្នុងភាគនេះ ចៅហ្វាយកម្លោះសង្ហា បាននាំម៉េវ៉ាឌីមករស់នៅទីក្រុង ដើម្បីគេចពីការតាមសម្លាប់របស់ពួកប្រមាញ់សត្វព្រៃ ។ ម៉េវ៉ាឌី ពិតជាពិបាកទទួលយកខ្លាំង នៅពេលបានឃើញពីការរស់នៅរបស់អ្នកទីក្រុង ដែលខុសគ្នាឆ្ងាយពីជីវិតរស់នៅព្រៃភ្នំដូចជានាង។ ដើម្បីតាមចាប់ពួកដែលប្រមាញ់សត្វព្រៃ និងព្រៃឈើខុសច្បាប់នោះ ចៅហ្វាយរបស់ម៉េវ៉ាឌី បានរៀបចំគំរោងការមួយ ដែលឲ្យម៉េវ៉ាឌី និងមិត្តសំឡាញ់របស់នាង ចូលទៅកាន់តែកៀកទៅក្នុងក្រុមរបស់ពួកសម្លាប់សត្វព្រៃ។
នៅយប់មួយ កម្មវិធីជុំជួបអាហារពេលល្ងាចបានមកដល់ ម៉េវ៉ាឌី និងចៅហ្វាយរបស់នាង រួមទាំងមិត្តភក្តិ ពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញការបង្ហាញនូវមុខម្ហូបដ៏គួរឲ្យខ្លាចជាច្រើនមុខ ដែលបានមកពីសាកសពសត្វព្រៃ ។ ទោះបីជា នាងជាអ្នកព្រៃភ្នំ ប៉ុន្តែនាងមិនអាចទទួលយកនូវរូបភាពនៃមុខម្ហូបសត្វព្រៃ ដែលគួរឲ្យអាណិតទាំងអស់នេះនោះទេ។
គ្រប់គ្នា ក្នុងកម្មវិធីសុទ្ធតែដឹងពីល្បិចរៀងៗខ្លួន ស្នូរកាំភ្លើង ក៏លាន់លឺចេញពីមេក្រុមជួញដូរសត្វព្រៃ។ តើម៉េវ៉ាឌី និងអ្នកគ្រប់គ្នា អាចរួចផុតពីក្រញុំាដៃរបស់ឈ្មួញរកសុីខុសច្បាប់នេះបានដែរឬយ៉ាងណា? ហើយចៅហ្វាយរូបសង្ហារបស់ម៉េវ៉ាឌី អាចទប់ទល់និង ការពារនាងបានដែរឬទេ?
សូមរង់ចាំទស្សនាភាគបន្ទាប់ ពីដំណើរសាច់រឿងទាំងអស់នេះ នៅក្នុងរឿង« វាសនាកញ្ញាព្រៃភ្នំ» ដែលនឹងមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃព្រហស្បតិ័ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់៕
ដោយ៖ សិរីរដ្ឋ