© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាយវិកាក្រមិចក្រមើមគួបផ្សំនឹងភាពក្លាហានបង្ហើរសំនៀងយ៉ាងពិរោះមុនពេលចាប់ផ្តើមលេងហ្គេម ដើម្បីទទួលបានរង្វាន់ប្អូនប្រុស រ៉ាន ពុទ្ធសុធារិទ្ធ ព្រមជាមួយអ្នកម៉ាក់ជាអ្នកដែលត្រូវមកលេងក្នុងកម្មវិធី គ្រួសាររីករាយ នៅក្នុងសប្តាហ៍នេះ។
ទាំងអ្នកម៉ាក់ និងប្អូនប្រុសហាក់ដូចជាបានបង្ហាញពីភាពក្លាហានរួមជាមួយទឹកមុខញញឹមស្រស់ ព្រមជាមួយភាពជឿជាក់យ៉ាងមុតមាំក្នុងការលេងឈ្នះហ្គេមគ្រប់វគ្គ ដើម្បីទទួលបានរង្វាន់ត្រឡប់ទៅផ្ទះវិញផងដែរ។ ចាំមើលថា តើប្អូនប្រុសមានភាពវ័យឆ្លាតក្នុងការពន្យល់នូវល្បែងកំសាន្ត ដែលកម្មវិធីបានរៀបចំសម្រាប់លេងបានយ៉ាងណានោះ ទៅដល់អ្នកម៉ាក់ ដើម្បីឈ្នះបានរង្វាន់ជាច្រើនពីកម្មវិធី?
គួរបញ្ជាក់ថា សម្រាប់កុមារា ឬកុមារីដែលចូលរួមលេងក្នុងកម្មវិធី ជាមួយនឹងអាណាព្យាបាល អាចទទួលបានរង្វាន់ក្នុងវគ្គនីមួយៗពីកម្មវិធីបាន លុះត្រាតែ អាណាព្យាបាល និងកុមារលេងហ្គេមរបស់កម្មវិធីឈ្នះប៉ុណ្ណោះ។ សូមរងចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ នៅថ្ងៃ អាទិត្យ ទី ១១ ខែ តុលា ឆ្នាំ ២០២០ ខាងមុខនះ ចាប់ពីម៉ោង ៧:៣០ នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ វណ្ណនី