© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បទចម្រៀងចម្រុះបែបបទតែងតែងបង្ហាញដល់ទស្សនិកជនបានទស្សនាជារៀងរាល់សប្តាហ៍ នៅក្នុងកម្មវិធីតន្រ្តី Ganzberg Uber Concert ដោយបាននាំអារម្មណ៍អ្នកទស្សនាឲ្យមានអារម្មណ៍រីករាយ ជាមួយចង្វាក់ភ្លេងគ្រប់ទម្រង់អមដោយបទចម្រៀងពិរោះៗគួរឲ្យចង់ទស្សនា។
បទចម្រៀងបែបមនោសញ្ចេតនា និងបែប Disco ចំនួន ៥ បទនឹងបកស្រាយដោយកំពូលតារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ ។ លើសពីនេះក៏មានវត្តមានរបស់តារាចម្រៀងល្បីៗជាច្រើនរូបទៀតរួមមានលោក Vid Cooler កញ្ញា ដា អារីយ៉ា ។
ជាពិសេសក៏ការមានការបង្ហើរសំនៀងតាមរយៈបទចម្រៀងបែបមនោសញ្ចេតនាស្នេហាកំសត់អមដោយទឹកដមសំលេងផ្អែមពីលោក ពស៊ាង និងបកស្រាយបទចម្រៀងបែប Acoustic ដោយលោក ចាន់ មករា ទៀតផង។
ចង់ដឹងថា មានទស្សនីយភាពប្លែក និងមានបទចម្រៀងពិរោះៗអ្វីខ្លះ? ដែលនឹងត្រូវបានបកស្រាយដោយតារាចម្រៀងទាំង ៥ ដួងខាងលើ សូមកុំភ្លេងរងចាំទស្សនាក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert 2020 នៅថ្ងៃ អាទិត្យ ទី ១១ ខែ តុលា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី