© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អាថ៌កំបាំងជុំវិញរឿងរ៉ាវនៃការសម្លាប់មនុស្សរបស់ថៅកែហាក់ នឹងត្រូវជិតបែកធ្លាយបន្តិចម្តងៗហើយ ដែលនេះជាសាច់រឿងកំពុងតែធ្វើឲ្យទស្សនិកជន ជក់ចិត្ត តាមដានទស្សនា នៅក្នុងរឿង «កូនក្រមុំខ្ញុំចារនារី»។
សួម ដែលជាក្មេងស្រីឆ្លាតវ៉ៃម្នាក់ ហើយក៏ជាមនុស្សស្រីដែល ណារ៉ុត ស្នងការរងស្រឡាញ់ពេញចិត្តផងដែរ។ ក្រោយពីទទួលបញ្ជា ពីមេក្រុម សួមបានរៀបចំគំរោងការ ដើម្បីសើបឲ្យដឹងពីបណ្តាញរបស់ថៅកែហាក់។ សួម ព្យាយាមបន្លំខ្លួនធ្វើជាគ្រូស្នងរូប ដើម្បីឲ្យកូនចៅថៅកែហាក់ ចូលខ្លួន ដើម្បីរៀបរាប់ពីរឿងសម្ងាត់ដែលពួកវាធ្វើជាមួយនឹង ថៅកែហាក់ ។
ផ្ទុយទៅវិញ ណារ៉ុត បែរជាយល់ច្រឡំទៅលើសួម ដោយគិតថា នាងធ្វើនេះ មិនត្រឹមត្រូវ និងអាចនាំគ្រោះថ្នាក់ដល់ខ្លួនទៀតផង។ នៅថ្ងៃពិធីចូលមកដល់ សួម និងបក្សពួក បានរៀបចំកន្លែងស្នងរូបដូចអ្វីដែលបានគ្រោងទុក ប៉ុន្តែក៏ជាថ្ងៃដែល ណារ៉ុត បញ្ជាឲ្យកូនចៅមកចាប់សួមទៅវិញ។ ការពិត ដែលបង្ខំចិត្តឲ្យសួម និងបក្សពួក បន្លំធ្វើខ្លួណជាអ្នកភូមិ ស្នងរូបបែបនេះ គឺនាងមានហេតុផល ដើម្បីកម្ចាត់ភាពមិនល្អនៅក្នុងសង្គម និងទង្វើអសីលធម៌របស់ថៅកែហាក់ជាដើម។ ណារ៉ុត បានឃុំខ្លួនសួមនៅក្នុងគុកពេញមួយយប់ ដែលនេះហាក់ដូចជាមិនខ្វល់ពីចិត្តរបស់សួមសូម្បីបន្តិច។
នៅភាគបន្ទាប់ទៀត សួម នឹង ណារ៉ុត អាចនឹងបែកគ្នាដោយសារតែការមិនយល់ពីគ្នាបែបនេះ ក៏ព្រោះតែតួនាទី ការងារ ។ ណារ៉ុត បារម្ភពីសួមខ្លាចមានគ្រោះថ្នាក់ ប៉ុន្តែសួម យល់ថា ណារ៉ុត គ្មានក្តីស្រឡាញ់មកលើនាងឡើយ។ តើពួកគេទាំងពីរ អាចនឹងឈានដល់ដំណាក់កាលចែកផ្លូវគ្នាឬយ៉ាងណា? ដើម្បីចង់ដឹង សាច់រឿងបន្ត សូមតាមដានទស្សនានៅក្នុងរឿង «កូនក្រមុំខ្ញុំចារនារី» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ