© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សួម ដែលជាតួអង្គស្រីស្រស់ស្អាត និងឈ្លាស់វ៉ៃជាងគេ នៅក្នុងរឿង «កូនក្រមុំខ្ញុំចារនារី »បានធ្វើឲ្យសាច់រឿងទាំងមូលកាន់តែល្អមើល ជក់ចិត្តខ្លាំងឡើងៗ។ គូសត្រូវស្នេហា របស់នាង គឺ ស៊ុ កូនស្រីតែម្នាក់របស់ថៅកែហាក់ ហើយក៏ជាមនុស្សស្រីដែលមានចរិតគួរឲ្យខ្លាចបំផុត និងមិនមានអ្នកណាស្មានដល់។
រំលឹក ថយក្រោយការពីអតីតកាល ស៊ុ និងណារ៉ុត ធ្លាប់ជាសង្សារនឹងគ្នា ប៉ុន្តែពេលនេះ ប្រែមកជាមិត្តភក្តិវិញ ដោយសារតែរ៉ុតជាប់ជំពាក់ចិត្តទៅលើសួម និងមានចិត្តអាណិតក្មេងស្រីម្នាក់នេះ។ ទោះបីជាពេលនេះ នាងសួម និងរ៉ុត បានក្លាយជាប្តីប្រពន្ធនឹងគ្នាស្រប់ច្បាប់យ៉ាងណា ក៏ស៊ុនៅតែមិនព្រមដោះលែងរ៉ុតឲ្យទៅសួមដោយស្រួលៗនោះទេ។ នៅថ្ងៃសម្ពោធខលិកសិននៅហាងសម្លៀកបំពាក់របស់ស៊ុ ថៅកែហាក់ និងស៊ុ បានរៀបចំគំរោងការ ដើម្បីនាំមនុស្សចេញ ដោយបន្លំធ្វើជាកម្មវិធីរបស់កូនស្រីខ្លួន។ ស៊ុ ក៏បានអញ្ជើញ ណារ៉ុត និងសួមឲ្យចូលរួម។
នៅត្រង់ឈុតនេះដែរ សួម និងស៊ុ ហាក់ដូចជា សត្រូវសុីសាច់គ្នាទាំងស្រស់ៗ ព្រោះតែការឌឺដងផ្លែផ្កាឲ្យគ្នាទៅវិញទៅមក។ ស៊ុ ត្រូវបាក់មុខ និយាយមិនចេញនៅកន្លែងធ្វើការរបស់ណារ៉ុត ដោយត្រូវសួមថាឲ្យចំៗ ។ ទោះយ៉ាងនេះក្តី ស៊ុ ជាមនុស្សស្រីឈាមត្រជាក់ ចិត្តក្តៅ នៅតែញញឹមទៅកាន់គ្រប់គ្នា ប៉ុន្តែ នាង នឹងមានកលល្បិចយ៉ាងពិសពុល ដើម្បីកម្ចាត់សួមចេញពីជីវិតនាង និងណារ៉ុត។នៅភាគបន្ទាប់ ទស្សនិកជន នឹងបានទស្សនាពីការរៀបចំគំរោងការយ៉ាងសម្ងាត់ ដែលស៊ុ នឹងចាត់ការសួមដោយវិធីបែបណា?
តើសួម អាចនឹងគេចផុតពីល្បិចកលរបស់ ថៅកែមានអំណាច និងកូនស្រីចិត្តឆៅម្នាក់នេះ បានឬយ៉ាងណា? ដើម្បីចង់ដឹងថា ភាគបន្ទាប់នេះ មានឈុតឆាកល្អមើលណាខ្លះ សូមតាមដានទស្សនានៅក្នុងរឿង« កូនក្រមុំខ្ញុំចារនារី »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
ដោយ៖ សិរីរដ្ឋ