© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី គ្រួសាររីករាយ នៅតែបន្តផ្តល់ឳកាសឲ្យកុមារដែលមានភាពវ័យឆ្លាតចូលរួមលេងហ្គេមសប្បាយៗនៅក្នុងកម្មវិធីជារៀងរាល់សប្តាហ៍ ក៏ដូចគ្នានេះដែរ សប្តាហ៍នេះក៏មានវត្តមានប្អូនប្រុស ធឿន យុទ្ធិស័ក្តិ ហៅ Tiger រួមជាមួយលោកយាយញញឹមស្រស់ចូលរួមលេងហ្គេមនៅក្នុងកម្មវិធី។
ទោះបីជាមួយប្អូនប្រុស Tiger មើលទៅហាក់ដូចជាមានទឹកមុខមិនសូវញញឹម និងមិនពូកែនិយាយក៏ដោយ ប៉ុន្តែកុមារ៉ារូបនេះ បានបង្ហាញនូវភាពក្លាហាន មិនភ័យខ្លាចដោយការច្រៀងបទចម្រៀងយ៉ាងពិរោះពេលបើកឆាកនៃកម្មវិធីដំបូងផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ Tiger ក៏បានបង្ហាញពីទំនុកចិត្តក្នុងការទទួលបានរង្វាន់ពីកម្មវិធីតាមរយៈការយកឈ្នះទៅលើហ្គេមដែលកម្មវិធីបានតម្រូវឲ្យកុមារតូច Tiger រួមសហការជាមួយលោកយាយទៀតផង។ចាំមើលថា តើការតាំងចិត្តរបស់ យុទ្ធិស័ក្តិ ក្នុងការយករង្វាន់ពីកម្មវិធីនោះ អាចឈ្នះហ្គេមបានគ្រប់វគ្គដែរឬទេ? នឹងអាចពន្យល់ឲ្យលោកយាយយល់ និងទស្សន៍ទាយបានត្រូវកម្រិតណា?
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ នៅថ្ងៃ អាទិត្យ ទី ២៧ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។សូមបញ្ជាក់ដែរថា សម្រាប់លោកអ្នកដែលចង់អោយបុត្រធីតាចូលរួមលេងកម្សាន្តនិងឈ្នះរង្វាន់ពីកម្មវិធី «គ្រួសាររីករាយ» សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ០៨១ ៥៦ ៩៣ ៥៦។ កុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី ៥ ដល់ ៨ ឆ្នាំ៕
ដោយ៖ វណ្ណនី