ថ្ងៃព្រហស្បតិ៍ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧

PNNប្រារព្ធខួបពីរឆ្នាំ ដោយមានការចូលរួម ពីតារាក្នុងស្រុក និងក្រៅស្រុកច្រើនកុះករ

០២ សីហា ២០១៧

 

ស្ថានីយទូរទស្សន៍PNN នឹងប្រារព្ធខួបពីរឆ្នាំរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាសម្តែងដ៏ល្បី ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ TV3គឺកញ្ញា Taew រួមនឹងតារាថៃពីររូបទៀតគឺ Peth និង Mai។ តារាថៃទាំងបីរូបនេះនឹងលើកយកបទចម្រៀងពិរោះៗមកបកស្រាយ ថែមទាំងមានកិច្ចសម្ភាសន៍ពិសេសជុំវិញការមកដល់ទឹកដីនៃប្រទេសកម្ពុជា។ 

 

 

ដោយឡែកតារាសម្តែងល្បីៗ និងជាតួសម្តែងក្នុងរឿងរបស់ស្ថានីយទូរទស្សន៍PNN ក៏បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នេះផងដែរ ដែលមានដូចជា៖ លោក ទេព រិនដារ៉ូ កញ្ញា ឌួង ម៉ានិច្ច លោក ណា ខុន កញ្ញា ស៊ិន សក្កដា ប្អូនស្រី ជូលី លោក សុភារិទ្ធ កញ្ញា លី គីម កញ្ញា វត្តី លោក ខាត់ វៃហាំង កញ្ញា ស៊ិន យូប៊ីន លោក ប៉ែន សុធារ៉ា និងកញ្ញា សូដានីតា។ 

 

 

ក្នុងព្រឹត្តិការណ៍គម្រប់ខួបពីរឆ្នាំនេះដែរ ក៏មានការបង្ហាញជូនវីដេអូខ្លីៗ ស្តីពីខ្សែភាពយន្តភាគខ្មែរ រឿងភាគថៃ និងរឿងភាគហុងកុង ដែលកំពុងនិងត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍PNN។   

 

ស្ថានីយទូរទស្សន៍PNN បានចាប់ផ្តើមដំណើរការផ្សាយតាំងពីថ្ងៃទី ១១-កក្កដា-២០១៥ នឹងបានបង្កើតកម្មវិធីជាច្រើនមានទាំងកម្មវិធី ព័ត៍មាន កម្មវិធីកម្សាន្ត កម្មវិធីអប់រំជាដើម។

 

កម្មវិធីព័ត៍មានរបស់ស្ថានីយទូរទស្សន៍PNNរួមមាន៖ 
-កម្មវិធី «កម្ពុជាព្រឹកនេះ» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃចន្ទ-សុក្រវេលាម៉ោង ៦-៩ព្រឹក ។ 
-កម្មវិធី «បេសកកម្មប្រចាំសប្តាហ៍» ផ្សាយជូនរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ១០-១០:៣០នាទីយប់។ 
-កម្មវិធី «សន្ទនាថ្ងៃសៅរ៍» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧-៩ព្រឹក។ 
-កម្មវិធី «ព័ត៌មានកម្សាន្ត» ផ្សាយជូនរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១១-១១:៣០នាទីព្រឹក
-កម្មវិធី «អាស៊ានConnect» ផ្សាយជូនរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៨-៩ព្រឹក។ 
-កម្មវិធី «ព័ត៌មានពេលល្ងាច» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង ៧-៨យប់។ 
-កម្មវិធី «ព័ត៌មានពេលយប់» ផ្សាយជូនរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១០ដល់ម៉ោង១០:៣០នាទីយប់។ 
-កម្មវិធី «ព្រឹត្តិការណ៍ថ្មី» មានផ្សាយជូនទស្សនិកជននៅរៀងរាល់ម៉ោង ១០:០០ ព្រឹក, ១១:០០ ព្រឹក, ១២:០០ ថ្ងៃត្រង់, ១:០០ រសៀល, ២:០០ រសៀល, ៣:០០ រសៀល, ៤:០០ រសៀល និង ៥:០០ រសៀល ចាប់ពីថ្ងៃចន្ទ ដល់សុក្រ ដោយមានព័ត៌មានជាតិ-អន្តរជាតិ ព័ត៌មានកម្សាន្ត និងព័ត៌មានកីឡា។

 

រីឯកម្មវិធីផ្នែកកម្សាន្តរួមមាន៖ 
-កម្មវិធី «ស៊ីអារម្មណ៍» ផ្សាយជូនរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១:០០ដល់ម៉ោង ១១:៣០នាទីព្រឹក។ 
-កម្មវីធី «Anchor Fun Zone» ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៨-១០យប់។ 
-កម្មវិធី «ហុងស៊ុយ» ផ្សាយជូនរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧-៧:៣០នាទីយប់។
-កម្មវិធីកុមារ «គ្រួសាររីករាយ» ផ្សាយជូនរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧:៣០-៨យប់
-កម្មវិធី «Hero M150» ផ្សាយជូនរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១៩-១៩:៣០នាទីយប់។

 

មិនតែប៉ុណ្ណោះក៏នៅមានរឿងភាគល្បីៗផងដែរ ដូចជារឿងភាគខ្មែរ រឿងភាគថៃTV3 និងរឿងភាគហុងកុងTVB។ PNN តែងតែលើកស្ទួយនូវរឿងភាគខ្មែរ ដោយបានផ្តល់ឱកាសដល់ផលិតករខ្មែរបង្កើតនូវស្នាដៃថ្មី និងបានលើកស្ទួយរឿងប្រលោមលោក និងរឿងព្រេងខ្មែរ មកផលិតចេញជាខ្សែភាពយន្តភាគចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍។ 

 

សព្វថ្ងៃនេះរឿងភាគខ្មែរ ដែលកំពុងតែចាក់ផ្សាយមានដូចជារឿង «កញ្ញាអំពិលផ្អែម» ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨-៩យប់។ នឹងមួយរឿងទៀតដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី១២ ខែកក្កដាតទៅគឺរឿង «ពស់កេងកង» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៨-៩យប់។ ដោយឡែកខ្សែភាពយន្តភាគខ្មែរដែលធ្លាប់ទទួលបានការគាំទ្រនាពេលកន្លងមកមានដូចជារឿង «ម្ទេសហឹរប៉ះអំបិលប្រៃ» រឿង«សង្គ្រាមបេះដូង» រឿង«កែវភ្នែក» រឿង«បំភ្លេចមិនបាន» រឿង«ភក្តីស្នេហ៍ទ្វេភព» និងរឿង «មន្តស្នេហ៍លេខា»។ 

 

ចំណែកឯរឿងភាគថៃរបស់ស្ថានីយទូរទស្សន៍PNN ក៏សុទ្ធសឹងតែជារឿងលំដាប់កំពូលរបស់ប្រទេសថៃ ដោយសព្វថ្ងៃនេះខ្សែភាពយន្ត ដែលកំពុងតែចាក់បញ្ចាំងមានដូចជារឿង «ទឹកភ្នែកនាងទាសី» ចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ-ពុធ វេលាម៉ោង ៦-៧យប់។ រឿង «អូនជាព្រះអាទិត្យបង» ចាក់ផ្សាយជូនរៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៩-១០យប់ និងរឿង «រលកជីវិត» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍ វេលាម៉ោង ៩-១០យប់។ 

 

រឿងភាគហុងកុងTVB ក៏ជាខ្សែភាពយន្តដែលស្ថិតក្នុងចំណាត់ថ្នាក់លេខមួយផងដែរ ហើយសព្វថ្ងៃនេះដោយសារតែទទួលបានការគាំទ្រ និងមានការសំណូមពរច្រើនពីទស្សនិកជន អោយមានការបន្ថែមម៉ោងក្នុងការចាក់ផ្សាយរឿងភាគហុងកុង PNNក៏បានបន្ថែមម៉ោងចាក់ផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សម្រាប់រឿងដែលត្រូវចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រមានពីររឿងគឺរឿង «ជួបស្នេហ៍វ័យ៤០» ផ្សាយជូននៅវេលាម៉ោង ១១-១២ថ្ងៃត្រង់ និងរឿង «ប្តីប្រពន្ធនៅលីវ» ផ្សាយជូននៅវេលាម៉ោង ១២-១រសៀល។ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ កំពុងតែចាក់ផ្សាយរឿង «គ្រួសារកក់ក្តៅ» ចាប់ពីវេលាម៉ោង ២-៤រសៀល។

 

លោក Pramote Chokesirikulchai  អគ្គនាយកនៃស្ថានីយទូរទស្សន៍ភីអិនអិន បានថ្លែងថា៖
«រយៈពេលពីរឆ្នាំមកហើយដែលស្ថានីយទូរទស្សន៍PNN ចាប់ផ្តើមដំណើរការផ្សាយជាផ្លូវការ ហើយយើងខ្ញុំពិតជាមានមោទនភាព និងសម្រេចបានជោគជ័យចំពោះអ្វីដែលយើងបានបង្កើតឡើង ព្រមទាំងទទួលបានការគាំទ្រពីទស្សនិកជន និងបណ្តាដៃគូឧបត្ថម្ភជាច្រើន។ យើងខ្ញុំបានបង្កើត និងនាំយកនូវខ្សែភាពយន្តល្អៗជាច្រើនដើម្បីចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍PNN ដូចជារឿងភាគខ្មែរ រឿងភាគថៃ រឿងភាគហុងកុង និងបានបង្កើតនូវកម្មវិធីព័ត៌មានរហ័សទាន់ចិត្តចេញពីប្រភពច្បាស់លាស់ ថែមទាំងមានគុណភាពល្អ។ នៅឆ្នាំនេះទស្សនិកជននឹងឃើញនូវសមិទ្ធិផលថ្មីប្លែកបន្តទៀតអោយស្របជាមួយនឹងពាក្យថា "PNNសម្រាប់កម្ពុជា"»។ ស្ថានីយទូរទស្សន៍PNN នឹងបន្តនូវយុទ្ធនាការក្នុងការបង្កើតកម្មវិធីថ្មីៗ និងប្លែកៗជាបន្តទៀតសម្រាប់បម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនមិនអោយខកបំណងនោះឡើយ។

 

 

នាថ្ងៃដដែលនេះចាប់ពីវេលាម៉ោង៥-៨យប់ PNNនឹងរៀបចំកម្មវិធីពិសេសមួយទៀតគឺ «ជំនួបតារាថៃប្រចាំPNN២០១៧» ដោយមានវត្តមានកញ្ញា Taew កញ្ញា Mai និង លោក Peth។ ពួកគាត់ទាំងបី នឹងមកជួបជាមួយប្រិយមិត្តគាំទ្រនៅកម្ពុជាដោយផ្ទាល់ ហើយក៏មានការបង្កើតការលេងល្បែងកម្សាន្តផ្សេងៗ ព្រមទាំងថតរូបផ្ទាល់ជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ។ 

 

 

 

 

ដោយឡែកសម្រាប់តារាកម្ពុជាវិញ ក៏មានការអញ្ជើញចូលរួមពីតារាចម្រៀង សម្លេងផ្អែមប្រចាំស្ថានីយទូរទស្សន៍PNN លោកឌីឌី ដែលលោកនឹងបកស្រាយបទចម្រៀង ក្នុងរឿងភាគខ្មែរប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន៕

 


ទស្សនាឈុតខ្លីៗ

 

 

សម្រាប់ការតាមដានរាល់កម្មវិធីកម្សាន្តរបស់ភីអិនអិន ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗនានា ក៏ដូចជារឿងភាគល្បីខ្មែរ ថៃ និងហុងកុង ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន តែមួយគត់ សូមចូលផេកខាងក្រោមនេះ៖
-    PNN TV Cambodia: https://www.facebook.com/PNNTVCambodia
-    PNN News: https://www.facebook.com/PNNTVNews
-    PNN Drama Fan Club: https://www.facebook.com/PNNDramaFanClub
-    PNN Sport: https://www.facebook.com/pnnsports
-    PNN Kun Khmer: https://www.facebook.com/PNNKunKhmer
-    PNN Entertainment News: https://www.facebook.com/PNNEntertainmentNews
-    ASEAN Connect: https://www.facebook.com/PNNAseanConnect
-    Mission of The Week: https://www.facebook.com/MissionOfTheWeek

Copyright © 2017 PNN TV. All Rights Reserved.