© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងប្រុសរាងសង្ហាអាចបកស្រាយបទចម្រៀងបានច្រើនទម្រង់លោក ហ្សូណូ បាននាំយកមកនូវបទចម្រៀងចំនួន ៥ បទ សុទ្ធតែជាបទចម្រៀងពេញនិយម ព្រមទាំងបទចម្រៀងទាំង ៥ បទ នោះត្រូវបកស្រាយជាបីទម្រង់ផ្សេងគ្នា ដោយមានទាំងបែបមនោសញ្ចេតនាកំសត់ បទចម្រៀងបែបរ៉ក់ និងឌីស្កូទៀតផង។តើបទចម្រៀងទាំង ៥ បទរបស់លោក ហ្សូណូ នឹងពិរោះសណ្តំពោរពេញទៅដោយអត្ថន័យចាក់ដោតយ៉ាងណានោះ?
ក្រៅពីវត្តមានរបស់លោក ហ្សូណូ កម្មវិធីតន្ត្រី Ganzberg Uber Concert ក៏មានវត្តមានតារាចម្រៀងស្រីរាងតូចច្រឡឹងកញ្ញា មីណា នឹងមកបកស្រាយបទចម្រៀងរួមទាំងបង្ហាញក្បាច់រាំបែប K-Pop ផងដែរ។លើសពីនេះក៏មានការចូលរួមពីកញ្ញា នូឌី ដែលអាចបកស្រាយបទចម្រៀងមានសម្លេងដូចកញ្ញា សុខ ពិសី ។
មានវត្តមានតារាចម្រៀងស្រីពីររូបទៀតក៏បានចូលរួមក្នុងការប្រគំតន្ត្រី Ganzberg Uber Concert ដែររួមមានកញ្ញា លៀង សំណាង ហៅ យូអ៊ី បកស្រាយចម្រៀងបែបមនោសញ្ចេតនារួមជាមួយឌីស្កូ និងតារាចម្រៀងស្រីកញ្ញា ទេព ម៉ូឌីកា ដែលតម្រូវបកស្រាយបទចម្រៀងជាភាសាអង់គ្លេស និងភាសាថៃដើម្បីឲ្យកម្មវិធីកាន់តែប្លែកអារម្មណ៍។
ចង់ដឹងថា តារាចម្រៀងល្បីឈ្មោះទាំង ៥ ដួង នឹងកំដរបរិកាសនារាត្រីចុងសប្តាហ៍ឲ្យកាន់តែមានភាពរស់រវើកយ៉ាងណានោះ? កុំភ្លេងរងចាំទស្សនាកម្មវិធីតន្ត្រី Ganzberg Uber Concert នៅថ្ងៃ អាទិត្យ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី