© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់សប្តាហ៍ កម្មវិធីតន្ត្រី Freshy Happy Concert តែងតែនាំអារម្មណ៍ទស្សនិកជន បានទស្សនាបទចម្រៀងគ្រប់បែបបទ គ្រប់ទម្រង់រួមមានទាំងបទមនោសញ្ចេតនា ការបកស្រាយបទចម្រៀងបែប Acoustic រួមជាមួយបទចម្រៀងបែបញាក់កន្ទ្រាក់អារម្មណ៍អមដោយក្បាច់រាំប្លែកៗពិសេសៗពីតារាចម្រៀងល្បីៗ។
នាថ្ងៃចុងសប្តាហ៍នេះ ដើម្បីឲ្យការប្រគំតន្ត្រីកាន់តែមានភាពខុសប្លែក និងកាន់តែពិសេស Freshy Happy Concert បានរៀបចំឡើងដោយមានការបកស្រាយតែបទចម្រៀងបែបរ៉ក់ ពីក្រុមតន្ត្រីល្បីឈ្មោះ ក្រុម Coconut Band និងតារាចម្រៀងល្បីបកស្រាយបទចម្រៀងបានគ្រប់ទម្រង់ជាពិសេសបែបរ៉ក់លោក វង្សដារ៉ា រតនា ផងដែរ។
ដើម្បីបន្ថែមឲ្យកាន់តែសប្បាយរីករាយទៀតនោះ តន្ត្រី Freshy Happy Concert ក៏មានវត្តមានតារាចម្រៀងស្រីពីររូបទៀត ដែលនឹងមកបកស្រាយបទចម្រៀងបែបរ៉ក់ដែរ រួមមានស្រីតូចសម្លេងធ្ងន់កញ្ញា ហុងពៅ ស្រីមាស និងកញ្ញា កូឡា រចនា ។
ទទួលយកនូវអារម្មណ៍រីករាយ កំសាន្តជាមួយបទចម្រៀងពិសេសៗបែបរ៉ក់ ជាមួយតារាចម្រៀងល្បីៗ ក្នុងកម្មវិធីប្រគំតន្ត្រី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី