© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្មេងស្រីវ័យ ៦ ឆ្នាំ ហង្ស ម៉ានីតា ជាកុមារីដែលត្រូវចូលរួមលេងហ្គេមកំសាន្តក្នុងកម្មវិធី គ្រួសាររីករាយ នៅថ្ងៃចុងសប្តាហ៍នេះបានបង្ហាញនូវភាពក្លាហានដោយការច្រៀងចម្រៀងបើកឆាក ដោយមានភាពជឿជាក់ជាមួយនឹងទឹកមុខរាបស្មើរមិនខ្លាចអ្វីទាំងអស់។
ទោះបីជាមានទឹកមុខរាបស្មើរមិនសូវពូកែសម្តី ប៉ុន្តែប្អូនស្រី នីតា បានបង្ហាញនូវទំនុកចិត្តក្នុងការលេងហ្គេម ដើម្បីឈ្នះបានរង្វាន់ពីកម្មវិធីដែលត្រូវសហការគ្នាជាមួយអ្នកមីងស្រអែមស្រស់។
ចាំមើលថា តើប្អូនស្រីវ័យទើបតែ ៦ ឆ្នាំរូបនេះ អាចមានសមត្ថភាពក្នុងការពន្យល់អ្នកមីង ពេលលេងហ្គេមកំសាន្តសម្រាប់កុមារឲ្យយល់ពីហ្គេម ដើម្បីទស្សន៍ទាយនូវចម្លើយដែលត្រឹមត្រូវបានកម្រិតណា?ហើយនឹងអាចទទួលរង្វាន់ពីកម្មវិធីគ្រប់វគ្គដែរឬទេ?
សូមបញ្ជាក់ថា សម្រាប់កុមារា ឬកុមារីដែលចូលរួមលេងក្នុងកម្មវិធី ជាមួយនឹងអាណាព្យាបាលអាចទទួលបានរង្វាន់ក្នុងវគ្គនីមួយៗពីកម្មវិធីបានលុះត្រាតែអាណាព្យាបាល និងកុមារលេងហ្គេមរបស់កម្មវិធីឈ្នះប៉ុណ្ណោះ។សូមរងចាំតាមដានទស្សនាកម្មវិធី«គ្រួសាររីករាយ»នៅថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ ខាងមុខនះ ចាប់ពីម៉ោង ៧:៣០ នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី