© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាមួយនឹងឈុតឆាក លាយឡំ ស្នេហាកំប្លុកកំប្លែង កម្សត់ នៅក្នុងរឿង «កូនក្រមុំខ្ញុំចារនារី »ដែលជាសាច់រឿងបែបសើបអង្កេតថ្មី បែបទាន់សម័យ រវាងគូស្នេហ៍ក្រមុំរូបស្រស់ និងកម្លោះប៉ូលីសសង្ហា។ ជាច្រើន វគ្គ បានកន្លងផុតទៅ ទស្សនិកជនប្រហែលជាបានដឹងសាច់រឿងច្រើនដែរមកហើយថា សួម និងរុត បានរៀបការជាមួយគ្នាជាប្តីប្រពន្ធ ដើម្បីវែកមុខរកឧក្រិដ្ឋជន ។
បន្ទាប់ពីទទួលបានបញ្ជាពីលោកស្នងការមក សួមបានរៀបចំទៅតាមផែនការដែលបានគ្រោងទុក។ នាង និងអ្នករួមការងារ បានបន្លំខ្លួនធ្វើជាគ្រូស្នងរូប ដើម្បីសើុបចង់ដឹងថា តើអ្នកណាជាបណ្តាញ និងកូនចៅរបស់ថៅកែហាក់ឲ្យពិតប្រាកដ។ នៅថ្ងៃពិធីមកដល់ សួម បានធ្វើដំណើរចាកចេញពីផ្ទះរបស់រុត ដើម្បីទៅស្នងរូបដូចដែលបានគ្រោងទុក ប៉ុន្តែ វាហាក់បីដូចជាមានវិញ្ញាណអ្វីដ៏អស្ចារ្យ ហាមឃាត់នាងមិនឲ្យទៅ ព្រោះអាចនឹងកើតមានបញ្ហាគ្រោះថ្នាក់ណាមួយចំពោះនាង។
វិញ្ញាណដែលនៅតាមថែរក្សាសួម បានសុំមិនឲ្យនាងទៅដាច់ខាត ប៉ុន្តែជាតួនាទី សួមត្រូវតែទៅ ដើម្បីតាមដានវែកមុខរកការពិតឲ្យឃើញ។ អ្វីៗ ហាក់ដូចជាបានរៀបទុកជាមុន សួមពិតជាបានជួបនឹងគ្រោះថ្នាក់មែន ដោយពេលដែលកំពុងតែរៀបចំពិធី ស្រាប់តែមានគ្រាប់កាំភ្លើងមួយគ្រាប់ តម្រង់មករកបេះដូងរបស់នាង ប៉ុន្តែជាសំណាងល្អ វិញ្ញាណដែលនៅថែនាងបានបាំងគ្រាប់នោះមិនឲ្យនាងមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ គ្រប់គ្នា បានឃើញរូបភាពនេះហើយ មានអារម្មណ៍ភ្ញាក់ផ្អើល មិននឹកស្មានថា សួម មានជនមិនស្គាល់មុខ តាមបាញ់ប្រហារបែបនេះសោះ។
តើអាចទេ ដែលវាជាស្នេហារបស់ នាង ដា ដែលជាប្រពន្អរបស់លោកឯង ? ព្រោះកន្លងមក សួម គឺជាសត្រូវ សុីសាច់របស់ដា ដែលនាងតែមានចិត្តប្រចណ្ឌចំពោះ សួម និងស្វាមីរបស់ខ្លួន? វាប្រហែលជាមិនមែនគ្រោះថ្នាក់ធំឡើយសម្រាប់សួម បើអ្នកបាញ់នោះ ជាស្នាដៃរបស់ដា ប៉ុន្តែវានឹងក្លាយជារឿងដ៏គួរឲ្យខ្លាច បើឃាតករគឺជាអ្នកផ្សេង។
នៅវគ្គបន្ទាប់ទៀត ទស្សនិកជន នឹងកាន់តែដឹងច្បាស់ថា តើតួអង្គអាថ៌កំបាំងណាម្នាក់ គឺជាអ្នកបាញ់ប្រហារទៅលើសួមនោះ? សូមរង់ចាំទស្សនាទាំងអស់គ្នា នៅក្នុងរឿង «កូនក្រមុំខ្ញុំចារនារី »ដែលមាដេនផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ