© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែជីវិតដ៏កម្សត់របស់នារីម្នាក់ ដែលត្រូវមកទទួលរងនូវបាបកម្មរហូតធ្វើឲ្យគ្រួសារនាងត្រូវព្រាត់ប្រាស់គ្នា ប្តីស្លាប់ចោល កូនត្រូវរស់នៅឆ្ងាយពីខ្លួនទៀត។ នាថ ដែលជាម្តាយបង្កើតរបស់រីវីណែត នាងមានការចងចាំឡើងវិញ បន្ទាប់ពីបានជួបនឹងគ្រោះថ្នាក់ប៉ះទង្គិចខួរក្បាលជាលើកទីពីរ។
សម្រាប់សាច់រឿងស្នេហា មនោសញ្ចេតនាដ៏លន្លង់លន្លោចមួយនេះ វាហាក់បីដូចជាលេងសើចសម្រាប់តួអង្គ នាថ ខ្លាំងណាស់។ នាងបានភ្ញាក់ឡើងពីការរស់នៅដោយមិនស្គាល់ខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំ ហើយនៅពេលដែលបានដឹងថា ខ្លយនជានរណា ក៏នៅតែមិនអាចនិយាយអ្វីបានទាំងអស់។ មនុស្សតែម្នាក់គត់ ដែលនាងបានឃើញ នៅពេលនាងបានចងចាំឡើងវិញ នោះគឺ សុធាន ឪពុករបស់ធារិទ្ធ។ ក្នុងក្រសែភ្នែក របស់នាថ មើលឃើញថា សុធានជាឃាតករ បំផ្លាញគ្រួសាររបស់ខ្លួន ប៉ុន្តែអ្នកដែលបានមើលថែនាងកន្លងមករហូតដល់ពេលនេះ ក៏ជារូបគេផងដែរ។ នាថ ដឹងត្រឹមតែថា ខ្លួនបានឃើញរូបភាពដែលគ្រួសារធារិទ្ធធ្វើចំពោះគ្រួសារខ្លួន ប៉ុន្តែមិនបានដឹងថា វាគ្រាន់តែជារូបភាពមួយជ្រុងតែប៉ុណ្ណោះ។
ការពិត សុធានមិនមែនជាឃាតករសម្លាប់ប្តីរបស់នាថឡើយ ដែលក្នុងនោះ មានអ្នកនៅពីក្រោយដែលធ្វើហើយ ក៏ទម្លាក់កំហុសទៅឲ្យសុធានជាអ្នកទទួល។ មកដល់វគ្គនេះ ទោះជានាថមានការចងចាំឡើងវិញ ប៉ុន្តែនាថនៅតែធ្វើដូចជាពីមុន មិនឲ្យនរណាម្នាក់ចាប់អារម្មណ៍ទេ ប៉ុន្តែក្នុងចិត្តពោរពេញដោយគំនុំចំពោះសុធាន។
តើការដែលយល់ខុសថាសុធាន ជាឃាតករ អាចនឹងធ្វើឲ្យនាថមានវិប្បដិសារីបែបណា? ហើយឃាតករពិតប្រាកដ នឹងចេញមុខនៅភាគបន្ទាប់ៗទៀត ដែលនេះកាន់តែធ្វើឲ្យនាថ មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ដែលទម្លាក់កំហុសឲ្យមនុស្សដែលបានមើលថែនាង។ ដើម្បីចង់ដឹងថា តើសាច់រឿងនៅវគ្គបន្ទាប់ នឹងមានដំណើរដើមទងយ៉ាងណាទៀតនោះ សូមរង់ចាំទស្សនាភាគបន្ទាប់ៗនៅក្នុងរឿង «ផ្កាព្រៃ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ