© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី គ្រួសាររីករាយ តែងតែបង្ហាញនូវភាពវ័យឆ្លាតរបស់កុមារ តាមរយៈការលេងហ្គេមកំសាន្តសម្រាប់កុមារ ដោយតម្រូវឲ្យកុមាររួមជាមួយអាណាព្យាបាលរួមសហការគ្នាលេងហ្គេមពីមួយវគ្គទៅមួយ គួបផ្សំជាមួយភាពក្រមិចក្រមើមគួរឲ្យស្រលាញ់។
ក្នុងការបើកឆាកដំបូងនៃកម្មវិធី គ្រួសាររីករាយ មុននឹងចាប់ដៃសហការគ្នាជាមួយលោកប៉ា លេងហ្គេមកំសាន្តសម្រាប់កុមារ ដើម្បីទទួលបានរង្វាន់ពីកម្មវិធី កុមារ៉ា ហួត សៀវម៉ីង បានបង្ហាញភាពក្លាហានដោយការដើរបង្ហាញម៉ូដយ៉ាងស្វាហាប់ គួបផ្សំជាមួយរូបរាងស្រស់សង្ហាដូចជាតារាម៉ូដែលគួរឲ្យចាប់អារម្មណ៍។តើប្អូនប្រុសអាយុទើបតែ ៨ ឆ្នាំដែលមានរូបរាងស្រស់សង្ហារូបនេះ អាចមានសមត្ថភាព និងមានភាពវ័យឆ្លាតក្នុងការលេងហ្គេមឈ្នះ គួបផ្សំជាមួយការជួយពីលោកប៉ា ដើម្បីយករង្វាន់បានច្រើនប៉ុណ្ណាពីកម្មវិធី?
សូមបញ្ជាក់ថា សម្រាប់កុមារា ឬកុមារីដែលចូលរួមលេងក្នុងកម្មវិធី ជាមួយនឹងអាណាព្យាបាលអាចទទួលបានរង្វាន់ក្នុងវគ្គនីមួយៗពីកម្មវិធីបានលុះត្រាតែអាណាព្យាបាល និងកុមារលេងហ្គេមរបស់កម្មវិធីឈ្នះប៉ុណ្ណោះ។តើលោកប៉ា និងកុមារ៉ា ហួត សៀវម៉ីង អាចសហការគ្នាបានល្អយ៉ាងណាក្នុងការលេងឈ្នះហ្គេម ដើម្បីទទួលបានរង្វាន់?សូមរងចាំតាមដានទស្សនាកម្មវិធី«គ្រួសាររីករាយ»នៅថ្ងៃ អាទិត្យ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០ ខាងមុខនះ ចាប់ពីម៉ោង ៧:៣០ នាទីយប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ដោយ៖ វណ្ណនី