© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅរដូវកាលទី ៦ នៃកម្មវិធី Freshy Winner នៅតែបន្តបង្ហាញនៅវត្តមានបេក្ខជនដែលចូលរួមប្រកួតប្រជែងយកជ័យជម្នះ ដើម្បីឆ្លងទៅកាន់វគ្គបន្ទាប់ តាមរយៈការលេងហ្គេមសប្បាយៗ គួបផ្សំនឹងភាពកំប្លុកកំប្លែងរបស់បេក្ខជនធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនជាប់។
ឈានចូលមកដល់សប្តាហ៍ទី ៣ នៃរដូវកាលទី ៦ ក្នុងកម្មវិធី Freshy Winner កាន់តែធ្វើឲ្យទស្សនិកជនផ្ទុះសំណើច ដោយសារភាពក្រមិចក្រមើមរបស់បេក្ខភាពចូលរួមប្រកួត រួមជាមួយការលេងពាក្យសម្តីធ្វើយ៉ាងណាឲ្យភាគីម្ខាងទៀតមិនផ្តោតអារមុ្មណ៍ក្នុងការលេងហ្គេម ដើម្បីឲ្យក្រុមខ្លួនជាអ្នកទទួលជ័យជម្នះ។
ក្នុងសប្តាហ៍ទី ៣ នេះ ក៏មានវត្តមានតារាចម្រៀងស្រីរាងតូចច្រឡឹងកញ្ញា ចាន់ ស្រីខួច និងកញ្ញា នីតា រួមជាមួយពិធីករ និងជាតារាសម្តែងពូកែវោហាស័ព្ទសម្តីចាក់ទឹកមិនលេចលោក អេនប៊ី និងបេក្ខភាពចូលរួមប្រកួតតាមរយៈហ្វេសប៊ុកលោក ឡាយ ហេលម៉ាន់ ។
ចំពោះបេក្ខជនចូលរួមប្រកួតទាំងបួនរូបនៅក្នុងសប្តាហ៍នេះ សុទ្ធសឹងតែជាអ្នកពូកែលេងពាក្យសម្តីដូចគ្នា តើការប្រកួតប្រជែងរវាងបុរសសង្ហា និងស្រីស្អាតទាំងពីរគូនឹងមានការសហការគ្នាបានល្អយ៉ាងណា ព្រមជាមួយការផ្តល់នូវសំណើចនាថ្ងៃចុងសប្តាហ៍ដល់អ្នកទស្សនាបានកម្រិតណាដែរ? ហើយតារាទាំង ៤ រូបនណាជាអ្នកទទួលបានជ័យជម្នះនៅក្នុងវគ្គនេះ?
សូមបញ្ជាក់ថាកម្មវិធី Freshy Winner សម្រាប់អ្នកដែលចូលរួមលេងហើយឈ្នះប្រចាំសប្តាហ៍អាចមានឱកាសឈ្នះទឹកប្រាក់រហូតដល់ ៤ លានរៀល និងឱកាសឈ្នះ ១០ លានរៀល នៅសប្តាហ៍ទី ៥ ដែលជាវគ្គ Jack Pot ប្រមូលផ្តុំដោយជើងខ្លាំងទទួលបានជ័យលាភីប្រចាំសប្តាហ៍ផងដែរ។កម្មវិធី Freshy Winner ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី ១២ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧:០០ យប់តទៅ៕
ដោយ៖ វណ្ណនី