© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគថៃថ្មីសន្លាងមួយរឿងទៀត ដែលនឹងចូលខ្លួនមកបម្រើចំណីចក្ខុរបស់ទស្សនិកជន នាល្ងាចនេះ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ រឿង «អធិដ្ឋានស្នេហ៍» ដែលជាចំណងសាច់រឿងភ្ជាប់គ្នារវាងស្នេហាកម្លោះកម្សត់ម្នាក់ និងនារីកូនអភិជនមួយរូប ។ ដោយសារតែរនាំងវណ្ណៈខុសគ្នា ដូចមេឃ និងដី ទើបបង្ខំចិត្តឲ្យបុរសម្នាក់នេះ ព្យាយាមបួងសួងអធិដ្ឋាន សុំឲ្យព្រះកែប្រែជោគវាសនាជីវិតនាជាតិថ្មី កុំឲ្យដូចជាតិនេះទៀត។
យ៉ាងណាមិញ នៅភាគដំបូងនៅក្នុងសាច់រឿងនេះដែរ ក៏នឹងនាំអារម្មណ៍ទស្សនិកជន ទៅត្រឡប់ថយក្រោយ តាមដានមើលពីខ្សែជីវិតរបស់កម្លោះម្នាក់នេះ ដែលគេបានឆ្លងកាត់នូវការទទួលរងនូវគ្រោះនៃជីវិតយ៉ាងធ្ងន់ធ្ងរ ទម្រាំបានរួចផុតមកដល់បច្ចុប្បន្នជាតិបាន។
ជាកូនដែលកើតក្នុងត្រកូលក្រខ្សត់ មានឪពុកជាអ្នកញៀនល្បែងរហូតជំពាក់បំណុលគេគ្រប់ទិស។ ពេលនោះ មា្តយក៏សម្រេចចិត្តយកកូនប្រុសរបស់ខ្លួនទៅលក់ឲ្យសេដ្ឋីអ្នកមានទ្រព្យ ដើម្បីយកប្រាក់មកដោះស្រាយបញ្ហាក្នុងគ្រួសារ។ ជីវិតទាសករ បានក្លាយជាច្រវ៉ាក់នៅជាប់នឹងខ្លួនគេជារៀងរហូត លុះដល់ថ្ងៃដែលគេស្លាប់។
យ៉ាងណាមិញ នៅភាគដំបូងនៃរឿងនេះ ទស្សនិកជននឹងបានទស្សនាឈុតឆាក នៃសាច់រឿង ដែលជាដើមចមធ្វើឲ្យបុរសម្នាក់នេះ ដាក់ចិត្តអធិដ្ឋានផ្សងជួបស្នេហារបស់គេ។ សូមរង់ចាំទស្សនានៅក្នុងរឿង «អធិដ្ឋានស្នេហ៍» ដែលនឹងផ្សាយជូននៅល្ងាចនេះ ចាប់ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ