© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដូចដែលបានសន្យាជាមួយទស្សនិកជន ដែលនិយមតាមដានទស្សនារឿងភាគថៃ ប្រចាំស្ថានីយ៍ទូរទស្សន៍ ភីអិនអិននោះគឺ រឿង វាសនាកញ្ញាព្រៃភ្នំ នឹងធ្វើការចាក់ផ្សាយនូវភាគដំបូង ចាប់ពីយប់នេះតទៅ។ តួអង្គ នាងម៉េវាឌី គឺជាក្រមុំដែលរស់នៅក្នុងព្រៃភ្នំ ដោយមានព្រានចាន់ ជាឪពុកតាមមើលថែ និងបង្រៀនពីរបៀបការពារខ្លួននៅព្រៃ តាំងពីតូច រហូតធំពេញវ័យក្រមុំ។
ម៉េវ៉ាឌី ឪពុករបស់នាង និងអ្នកភូមិទាំងអស់ មានចៅហ្វាយរូបស្រស់ម្នាក់ ដែលមានទឹកចិត្តស្រឡាញ់ចំពោះកូនចៅ។ នៅថ្ងៃមួយ ឪពុកម៉េវ៉ាឌី និងប៉ូគី ដែលជាកម្លោះរូបសង្ហានោះ បាននាំគ្នាចូលទៅក្នុងព្រៃ ក្នុងគោលបំណងចាប់ខ្លា ដើម្បីកុំឲ្យតាមមកខាំសម្លាប់អ្នកស្រុកទៀត។ ជាអកុសល ខ្លាក៏បានខាំត្របាក់ព្រានចាន រហូតដល់ស្លាប់ ដែលនេះជាការបាត់បង់មនុស្សម្នាក់នៅក្នុងស្រុក ដោយក្តីអាល័យជាទីបំផុត។ ម៉េវ៉ាឌី នាងត្រូវបាត់បង់ឪពុកមួយប៉ព្រិចភ្នែក ដោយបន្សល់នូវភាពឯកាចំពោះនាង។
នៅមុនពេលស្លាប់ ព្រានចាចន់ ក៏សុំឲ្យប៉ូគីន ជួយមើលថែម៉េវ៉ាឌី និងយកនាងទៅរស់នៅទីក្រុងជាមួយផង។ ដោយការរក្សាសន្យា ប៉ូគីន ក៏បានសុំចិត្តម៉េវ៉ាឌីឲ្យតាមខ្លួនទៅរស់ជាមួយ ប៉ុន្តែនាងមិនព្រមជាដាច់ខាត់។ ម៉េវ៉ាឌី បានដាក់លក្ខខណ្ឌចំពោះប៉ូគីន បើសិនជាគេអាចចាប់ខ្លានោះបាន នាងនឹងព្រមទៅរស់នៅទីក្រុងជាមួយ។
ប៉ូគីន បានរៀបចំគំរោងការជាច្រើន ដើម្បីព្យាយាមចាប់ខ្លាអោយបានទៅតាមអ្វីដែលម៉េវ៉ាឌីដាក់លក្ខខណ្ឌ។ តើពួកគេ នឹងបានជួបនឹងឧបសគ្គអ្វីខ្លះ នៅភាគដំបូងនេះដែរ។ ដើម្បីចង់ដឹងសាច់រឿងល្អមើលយ៉ាងណា សូមរង់ចាំទស្សនាក្នុងរឿង «វាសនាកញ្ញាព្រៃភ្នំ» ដែលមានផ្សាយជូនទស្សនា ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ នាវេលាម៉ោង ០៩ យប់៕
ដោយ៖ សិរីរដ្ឋ