© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងចាស់វស្សា នៅតែមានទឹកដមសំនៀងពិរោះរណ្តំតាមរយៈការបកស្រាយបទចម្រៀងបែបប្រពៃណីអ្នកនាង ខាត់ សុឃីម ព្រមទាំងបងប្អូនត្រកូល ខាត់ នឹងមកបង្ហើរសំនៀងនៅក្នុងកម្មវិធីតន្ត្រី Freshy Happy Concert នាពេលចុងសប្តាហ៍នេះ ដើម្បីបម្រើអារម្មណ៍អ្នកទស្សនាឲ្យកាន់តែមានភាពសប្បាយរីករាយ។
ក្រៅពីគ្រួសារត្រកូល ខាត់ ក៏មានវត្តមានបងប្អូនជីដូនមួយល្បីនៅក្នុងសង្គមហ្វេសប៊ុកមកពីខេត្ត កំពត តាមរយៈការបកស្រាយបទចម្រៀងបែបប្រពៃណី បានយ៉ាងពិរោះកញ្ញា មាស សាត់ដានី និងលោក មាស ជីវ៉ា ។ នៅក្នុងសប្តាហ៍នេះ ក៏មានការចូលរួមពីតារាចម្រៀងប្រុសលោក ពេជ្រ ថាណា និងបុរសសង្ហា អៀង វុត្ថា ផងដែរ។
សូមរីករាយទស្សនា ការប្រគំតន្ត្រី Freshy Happy Concert នាថ្ងៃចុងសប្តាហ៍នេះ ដើម្បីឲ្យដឹងកាន់តែច្បាស់ថា មានអ្វីកាន់តែប្លែក និងកាន់តែសប្បាយ ជាមួយបទចម្រៀងពិរោះៗ រួមទាំងការបកស្រាយបទចម្រៀងប្រពៃណីក្នុងការអបអរពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃ អាទិត្យ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖ វណ្ណនី