© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វីរីណែត ដែលជាក្មេងស្រីរងគ្រោះ រហូតក្លាយជាក្មេងអាណាថា ត្រូវបានស្ត្រីម្នាក់រើសយកទៅចិញ្ចឹមឲ្យធំដឹងក្តីជាមួយនឹងគំនុំ សឹងសឹកជាប់មកជានិច្ច។ ដោយសារតែការបង្រៀនឲ្យចិត្តចងនូវកំហឹង បានបណ្តាលឲ្យវីរីណែត ត្រូវបានវិជ្ជនី ម្តាយចិញ្ចឹមរបស់នាង ប្រើប្រាស់នាង ដើម្បីកម្ចាត់គ្រួសារធារិទ្ធ។ ចំណែក ឯរីណែតវិញ នឹកស្មានថា អ្នកស្រីវិជ្ជនី ចិញ្ចឹមនាងដោយក្តីស្រឡាញ់ ប៉ុន្តែគ្រប់យ៉ាង គឺមិនដូចជានាងគិតនោះទេ។
ត្រឡប់ទៅជាង ១០ ឆ្នាំមុន វិជ្ជនី គឺជាស្រីកំណាន់លួចលាក់របស់ឪពុកធារិទ្ធ ហើយនាងបានលះបង់គ្រប់យ៉ាងទៅបុរសម្នាក់ដោយអស់ពីចិត្ត។ ចុងក្រោយ ឪពុកធារិទ្ធ បានបោះបង់នាង ទៅរកប្រពន្ធដើមវិញ រហូតធ្វើឲ្យវិជ្ជនីត្រូវរស់នៅយ៉ាងឈឺចាប់តែម្នាក់ឯង។ ចំណែកមូលហេតុពិត ដែលធ្វើឲ្យរីណែតត្រូវកា្លយជាកូនកំព្រារហូតមកដល់សព្វថ្ងៃនេះ ក៏មិនមែនជាស្នាដៃរបស់គ្រួសារធារិទ្ធ។ វិជ្ជនី គឺជាមនុស្សស្រីដ៏គួរឲ្យខ្លាច និងឈាមត្រជាក់បំផុត ទាំងដែលរៀបគំរោងការសម្លាប់ម្តាយរបស់វីរីណែតហើយ ក៏យកវីរីណែត មកចិញ្ចឹម ដើម្បីសងសឹកជំនួសខ្លួនទៀតផង។
នៅវគ្គបន្ទាប់ទៀត ជាពេលដែលតួអង្គ វីរីណែតត្រូវដឹងការពិត ថាអ្នកជាឃាតករពិតប្រាកដ ធ្វើឲ្យគ្រួសារនាងបែកបាក់គ្នា។ ហើយនាងនឹងមានគិតបែបណា បើអ្នកនោះ បែរជាមនុស្សដែលខំចិញ្ចឹមបីបាច់នាងទៅវិញ? ដើម្បីបានទស្សនាសាច់រឿងបន្ត សូមរង់ចាំទស្សនាភាគបន្ទាប់ ក្នុងរឿង «ផ្កាព្រៃ »មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ