ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧

ខ្សែភាពយន្តភាគថៃរឿង «ចម្លាក់មានវិញ្ញាណ» បង្ហាញវត្តមានដំបូងគេបង្អស់នៅ PNN

១៦ មិនា ២០១៧

ខ្សែភាពយន្តភាគហុងកុងរបស់TVB រឿង«ស្តេចស៊ើបអង្កេតហុងកុង» នឹងត្រូវបញ្ចប់នៅថ្ងៃទី០៨ ខែវិច្ឆិកានេះហើយ។ ខ្សែភាពយន្តបន្ទាប់ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នឹងចាក់ផ្សាយរឿងភាគថៃចំណងជើងថា «ចម្លាក់មានវិញ្ញាណ» ឬ Hong Hoon ផ្សាយជូនចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកានេះតទៅ រៀងរាល់ថ្ងៃច័ន្ទ-ថ្ងៃពុធ វេលាម៉ោង៦:០០-៧:០០ល្ងាច។ 

 

«ចម្លាក់មានវិញ្ញាណ» គឺជាខ្សែភាពយន្តភាគថៃដំបូងគេបង្អស់ ដែលនឹងផ្សាយនៅម៉ោង៦ល្ងាច បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានរៀបចំការផ្សាយបន្ថែមម៉ោង ចាក់ផ្សាយរឿងភាគថៃ ដើម្បីបំពេញតម្រូវការ របស់ប្រិយមិត្តដែលគាំទ្រ។  

 

 

«ចម្លាក់មានវិញ្ញាណ» ឬ Hong Hoon គឺជាខ្សែភាពយន្តនិយាយអំពី ការស្លាប់យ៉ាងអាថ៍កំបាំងមួយ ដែលបានកើតឡើងទៅលើប្អូនស្រីរបស់ Sunthi ហើយក៏ដូចជាករណីស្លាប់ប៉ារបស់ Amaraដែរ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង Sunthi និង Amara ក៏បានរកឃើញរូបចម្លាក់ធ្វើពីក្រមួន ដែលមានរូបរាងដូច ទៅនឹងមនុស្សជាទីស្រឡាញ់ របស់ពួកគេដែលបានស្លាប់ទៅហើយនោះ។ តើការស្លាប់របស់ពួកគេមានជាប់ពាក់ព័ន្ធទៅ នឹងរូបក្រមួននោះដែរទេ? តើអ្នកណាជាឃាតករពិតក្នុងរឿងនេះ? រឿងរ៉ាវបង្កប់នូវភាពអាថ៍កំបាំងទាំងនេះ នឹងមានបង្ហាញជូននៅក្នុងរឿង «ចម្លាក់មានវិញ្ញាណ» សូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា!

 

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នឹងបន្តនាំយកខ្សែភាពយន្ត ដែលទទួលបានការគាំទ្រ និងពេញនិយមខ្លាំងជាងគេនៅប្រទេសថៃ TV3 និងខ្សែភាពយន្តភាគហុងកុង TVB មកចាក់ផ្សាយនៅកម្ពុជា ដើម្បីផ្តល់ចំណីចក្ខុថ្មីៗដល់ទស្សនិកជន៕ 

 

សូមទស្សនាឈុតខ្លីៗ ខាងក្រោម៖ 

 

Copyright © 2017 PNN TV. All Rights Reserved.