ថ្ងៃព្រហស្បតិ៍ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧

អំពីយើង

pnn tv station
pnn tv station

ស្ថានីយទូរទស្សន៍ PNN មានឈ្មោះពេញ «People National Network» ឬ បណ្តាញជាតិ ប្រជាជន។ PNN គឺជាស្ថានីយទូរទស្សន៍ ដែលមានទំហំ ធំជាងគេបង្អស់ នៅកម្ពុជា ដោយត្រូវបានសាងសង់ លើដីទំហំ ១០ ហិកតា និងបានចំណាយទឹកប្រាក់ប្រមាណ ៤០លានដុល្លារអាមេរិក របស់អ្នកឧកញ៉ា លី យ៉ុងផាត់។

PNN បានចាប់ផ្តើមដំណើរការផ្សាយ សាកល្បងលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០១៥។ PNN បាននិងផលិតកម្មវិធីល្អៗ ជាច្រើនដូចជា កម្មវិធីព័ត៍មាន កម្មវិធីកម្សាន្ត បែបប្រជាប្រិយ កម្មវិធីសម្រាប់កុមារ រឿងភាគហុងកុង រឿងភាគថៃ ជាពិសេសនោះ PNN ក៏បានលើកស្ទួយវិស័យភាពយន្តភាគខ្មែរ តាមរយៈការចំណាយទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការផលិតរឿងភាគខ្មែរ ដែលមានគុណភាពជូនដល់អ្នកទស្សនា។

PNN ប្រជុំដោយក្រុមការងារ ដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យសោតទស្សន៍ ទាំងអ្នកផលិតកម្មវិធី ផ្នែកកម្សាន្ត និងកម្មវិធីព័ត៍មាន ដោយមានក្រុមការងារ ចុះយកព័ត៍មាន ២៥ខេត្តក្រុង ព័ត៌មានច្បាស់ រហ័ស និងទាន់ចិត្ត។

ក្រៅពីនេះ PNN បាននាំយកនូវ ឧបករណ៍លំដាប់ស្តង់ដា និងទំនើបចុងក្រោយបង្អស់ ដើម្បីប្រតិបត្តិការការផ្សាយ។ PNN មានគម្រោងក្នុងការផលិតកម្មវិធី និងយុទ្ធនាការសំខាន់ៗជាច្រើនទៀត ក្នុងគោលបំណងដើម្បីផ្តល់ភាពសប្បាយរីករាយ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនកម្ពុជា ឲ្យត្រូវនឹងពាក្យស្លោក «PNN សម្រាប់កម្ពុជា»៕

PNN CHANNEL

លោកអ្នកអាចទស្សនាPNN តាមរយៈអង់តែនUHF និងខ្សែកាបដែលមានប៉ុស្តិ៍លេខ៖
UHFCH56
ONE TVCH14
PPCTV (New system)CH71
PPCTV (DVBT)CH74
DTVCH03
CCTVCH34
SUPERNET

Copyright © 2017 PNN TV. All Rights Reserved.